ខួបទី ២៧ នៃថ្ងៃបង្កើតសហភាពអ្នកប្រជាធិបតេយ្យខ្មែរ នៅថ្ងៃ ២៧ កុម្ភៈ ឆ្នាំ ១៩៩៧ រវាងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វុនស៊ីនប៉ិច , សម្តេច សឺន សាន ប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា និងលោក សម រង្ស៊ី ប្រធានគណបក្សជាតិខ្មែរ (ដែលនឹងក្លាយទៅជាគណបក្ស សម រង្ស៊ី ក្នុងឆ្នាំ ១៩៩៨) / Union of Cambodian Democrats (*)

ចែករំលែក ៖​

២៧ កុម្ភៈ ២០២៤ / 27 February 2024 - Union of Cambodian Democrats (*)

ថ្ងៃនេះ ជាខួបទី ២៧ នៃថ្ងៃបង្កើតសហភាពអ្នកប្រជាធិបតេយ្យខ្មែរ នៅថ្ងៃ ២៧ កុម្ភៈ ឆ្នាំ ១៩៩៧ រវាងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វុនស៊ីនប៉ិច , សម្តេច សឺន សាន ប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា និងលោក សម រង្ស៊ី ប្រធានគណបក្សជាតិខ្មែរ (ដែលនឹងក្លាយទៅជាគណបក្ស សម រង្ស៊ី ក្នុងឆ្នាំ ១៩៩៨)។

ការរួបរួមគ្នា នៃកម្លាំងប្រជាធិបតេយ្យ ស្នេហាជាតិ ដើម្បីប្រឆាំងរបបផ្តាច់ការ ហ៊ុន សែន ដែលបន្តវេនពីរបប ប៉ុល ពត បានធ្វើឲ្យលោក ហ៊ុន សែន មានការព្រួយបារម្ភយ៉ាងខ្លាំង។

នៅក្នុងឆ្នាំ ១៩៩៧ នេះឯង បន្ទាប់ពីបានអូសទាញអ្នកដែលធ្លាប់គាំទ្រសម្តេច សឺន សាន មួយចំនួន ឲ្យចូលទៅបម្រើគាត់ រួចមក លោក ហ៊ុន សែន ក៏បានប៉ុនប៉ងសម្លាប់លោក សម រង្ស៊ី ក្នុងការគប់គ្រាប់បែក ថ្ងៃ ៣០ មីនា ១៩៩៧ ហើយលោក ហ៊ុន សែន ក៏បានធ្វើរដ្ឋប្រហារ ថ្ងៃ ៥-៦ កក្កដា ១៩៩៧ ដដែល ដើម្បីកម្ចាត់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពីឆាកនយោបាយកម្ពុជា។

ទង្វើលោក ហ៊ុន សែន ទាំងអស់ខាងលើនេះ សឲ្យឃើញថា គាត់បានប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរារាំងកុំឲ្យអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យខ្មែរ អាចរួបរួមគ្នាបាន។

ដូច្នេះ យើងបានឃើញតាំងពី ២៧ ឆ្នាំមកហើយ ថា លោក ហ៊ុន សែន ខ្លាចជាទីបំផុត នូវការរួបរួមគ្នា រវាងអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យដូចគ្នា។ ការភ័យខ្លាចរបស់លោក ហ៊ុន សែន នេះ ក៏បានកើតឡើងម្តងទៀត នៅពេលដែលលោក សម រង្ស៊ី និងលោក កឹម សុខា បានបង្កើតគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ ២០១២។

ដោយសារតែលោក ហ៊ុន សែន ដឹងខ្លួនថា ការរួបរួមគ្នាបែបនេះ នៃអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ក្រោមផ្លាកគណបក្សសង្គ្រោះជាតិ នឹងធ្វើឲ្យរបបគាត់ ដួលរលំជាមិនខាន ពីព្រោះគណបក្សប្រឆាំងនេះមានការគាំទ្រពីប្រជារាស្ត្រខ្មែរ កាន់តែសន្ធឹកសន្ធាប់ទៅៗ ទើបលោក ហ៊ុន សែន សម្រេចរំលាយគណបក្សសង្គ្រោះជាតិ លើក្រដាស នៅឆ្នាំ ២០១៧។

(*) Today marks the 27th anniversary of the founding of the Union of Cambodian Democrats (UCD) on 27 February 1997 by Prince Norodom Ranariddh as President of Funcinpec, Samdech Son Sann as President of the Buddhist Liberal Democratic Party (BLDP) and Sam Rainsy as President of the Khmer Nation Party.

This union frightened Hun Sen who immediately reacted by trying to assassinate Sam Rainsy in a deadly grenade attack on 30 March 1997 and by staging a bloody coup on 5-6 July 1997 in order to eliminate Prince Norodom Ranariddh from Cambodia's political scene.

When such a union of democrats materialised again in 2012 under the banner of the Cambodia National Rescue Party (CNRP) led by Sam Rainsy and Kem Sokha, this time more popular than any previous opposition, Hun Sen was again seized by fear, which led him to arbitrarily dissolve the CNRP in 2017.

ព័ត៌មានថ្មីបំផុត
សារជូនពរលោក សម រង្ស៊ី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ / Sam Rainsy's good wishes to the Cambodian people on the occasion of Khmer New Year (Buddhist Era 2567)
សម រង្ស៊ី ចង់ឲ្យយុវជនខ្មែរគ្រប់រូប មានឱកាសស្មើគ្នា មកដឹកនាំប្រទេសថ្ងៃណាមួយ / Sam Rainsy want all young Cambodians to have an equal opportunity to lead the country one day
ប្រទេសកម្ពុជាមិនមែនជាកម្មសិទ្ធិគ្រួសារលោក ហ៊ុន សែន ទេ​ / Cambodia does not belong to the Hun Sen family
ហ៊ុន សែន ចង់ឲ្យកូនគាត់ មកដឹកនាំប្រទេសជំនួសគាត់ តាមគំនិតគ្រួសារនិយម កាន់អំណាច តពូជ ប៉ុន្តែចំពោះ សម រង្ស៊ី វិញ ចង់ឲ្យយុវជនខ្មែរគ្រប់រូប មានឱកាស ស្មើគ្នា មកដឹកនាំប្រទេស ថ្ងៃណាមួយ អាស្រ័យតែលើទឹកចិត្តស្នេហាជាតិ និងសមត្ថភាពរបស់សាមីខ្លួនម្នាក់ៗ
បន្ទាប់ពីបណ្តាញព័ត៌មាន Reuters​ និង CNN បានចុះផ្សាយអំពីមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ឥឡូវនេះបណ្តាញព័ត៌មាន BBC ក៏បានចុះផ្សាយរឿងដូចគ្នានេះដែរអំពីប្រទេសកម្ពុជាយើង / Following Reuters and CNN exposure of an online scam operation in Cambodia, BBC has also released a report on the situation in the country.
Flag Counter