ហ៊ុន សែន ចង់ឲ្យកូនគាត់ មកដឹកនាំប្រទេសជំនួសគាត់ តាមគំនិតគ្រួសារនិយម កាន់អំណាច តពូជ ប៉ុន្តែចំពោះ សម រង្ស៊ី វិញ ចង់ឲ្យយុវជនខ្មែរគ្រប់រូប មានឱកាស ស្មើគ្នា មកដឹកនាំប្រទេស ថ្ងៃណាមួយ អាស្រ័យតែលើទឹកចិត្តស្នេហាជាតិ និងសមត្ថភាពរបស់សាមីខ្លួនម្នាក់ៗ

ចែករំលែក ៖​

០២ មេសា ២០២៤ / 02 April 2024 - With Cambodian youth in the USA

ហ៊ុន សែន ចង់ឲ្យកូនគាត់ មកដឹកនាំប្រទេសជំនួសគាត់ តាមគំនិតគ្រួសារនិយម កាន់អំណាច តពូជ។ ចំពោះខ្ញុំ សម រង្ស៊ី វិញ ខ្ញុំចង់ឲ្យយុវជនខ្មែរគ្រប់រូប មានឱកាស ស្មើគ្នា មកដឹកនាំប្រទេស ថ្ងៃណាមួយ អាស្រ័យតែលើទឹកចិត្តស្នេហាជាតិ និងសមត្ថភាពរបស់សាមីខ្លួនម្នាក់ៗ។ ខ្ញុំចង់ធ្វើតាមគំនិត សមត្ថភាពនិយម (meritocracy) ដែលជាមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យ គឺផ្ទុយស្រឡះពីគំនិតគ្រួសារនិយម បក្ខពួកនិយម ខ្សែនិយម លុយនិយម និងពុករលួយនិយម ដូចក្រោមរបប ហ៊ុន សែន - ហ៊ុន ម៉ាណែត សព្វថ្ងៃ។

ខ្ញុំចាត់ទុកយុវជនណា ដែលមានទឹកចិត្តស្នេហាជាតិ និងមានឆន្ទៈបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីមកដឹកនាំប្រទេសថ្ងៃណាមួយ ថាជាកូនធម៌របស់ខ្ញុំទាំងអស់ ដោយមិនប្រកាន់ថាយុវជននោះ មកពីគ្រួសារសាមញ្ញ កើតក្នុងត្រកូលអ្នកក្រីក្រ ជាកូនកសិករ រស់នៅជនបទ នោះឡើយ។

ហ៊ុន សែន ចាញ់ខ្ញុំឆ្ងាយណាស់ ពីព្រោះគាត់មានកូនបង្កើត តែមួយដំបរស្វា ឯកូនធម៌របស់ខ្ញុំ មានចំនួនរាប់លាននាក់។ គ្រួសារ ហ៊ុន សែន តែមួយ មិនអាចឈ្នះកម្លាំងគ្រួសារខ្មែរសាមញ្ញ រាប់លានគ្រួសារនោះទេ។

ហ៊ុន សែន បានប្លន់ប្រទេសកម្ពុជាពីប្រជារាស្ត្រខ្មែរ យកទៅធ្វើជាទ្រព្យសម្បត្តិឯកជន សម្រាប់គ្រួសារគាត់។ យើងត្រូវតែដណ្តើមប្រទេសកម្ពុជា ពីគ្រួសារ ហ៊ុន សែន មកវិញ យកមកប្រគល់សងប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹក ម្ចាស់ដី តែមួយគត់។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter