លោក សម រង្ស៊ី ចូលរួមសន្និសីទអន្តរជាតិដែលរៀបចំដោយអង្គការ WORLD LIBERTY CONGRESS (WLC) ឬ សភាសេរីភាពពិភពលោក នៅទីក្រុងអូស្លូ (Oslo) ប្រទេសន័រវ៉េស (Norway)​ / Sam Rainsy attended an international forum organized by the World Liberty Congress (WLC) at the Oslo Freedom Forum

ចែករំលែក ៖​

០៣ មិថុនា ២០២៤ / June 3rd, 2024 - ទីក្រុងអូស្លូ (Oslo) ប្រទេសន័រវ៉េស (Norway)

លោកប្រធាន សម រង្ស៊ី បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិមួយ ដែលរៀបចំដោយសមាជសេរីភាពពិភពលោក ​World Liberty Congress (WLC) នៅលើវេទិកាសេរីភាពទីក្រុងអូស្លូ។ លោក​បានថ្លែងទៅកាន់​អ្នក​ចូលរួម មក​ពី​ជុំវិញ​ពិភពលោក​អំពី​ស្ថានភាព​ធ្លាក់ចុះដ៏ធ្ងន់ធ្ងរ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ប្រទេសកម្ពុជា​ ក្រោម​របប ​ហ៊ុន សែន ហ៊ុនម៉ាណែត ដែល​ជិះជាន់និងសម្លាប់សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ។

កម្ពុជាត្រូវការការអន្តរាគមន៍ជាបន្ទាន់ ពីសហគមន៍អន្តរជាតិដើម្បីការពារ និងពង្រឹងស្ថាប័នប្រជាធិបតេយ្យ និងការពារសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ។ យើងត្រូវតែរួបរួមគ្នាក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ដើម្បីរំដោះប្រទេសកម្ពុជាចេញពីរបបអំណាចផ្តាច់ការ។

Sam Rainsy attended an international forum organized by the World Liberty Congress (WLC) at the Oslo Freedom Forum. He addressed participants from around the world about the serious deterioration of democracy and human rights in Cambodia under the Hun Sen/Hun Manet regime, which has oppressed and violated the rights and freedoms of the Cambodian people.

Cambodia urgently needs the intervention of the international community to protect and strengthen its democratic institutions and safeguard the freedoms of its people. We must unite in the struggle for democracy to liberate Cambodia from dictatorship.

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter