សម រង្ស៊ី៖ "បង់ក្លាដែសធ្វើបាន ខ្មែរក៏អាចធ្វើបានដែរ" / Sam Rainsy: "If Bangladesh could rise, Cambodia can rise too"

ចែករំលែក ៖​

២៣ វិច្ឆិកា ២០២៤ / November 23, 2024

ស្ថានការណ៍ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ គឺប្រៀបដូចជាឡានក្រុងនេះអញ្ចឹង ជាឡានក្រុងដែលបើកបរដោយគ្រួសារត្រកូល ហ៊ុន ឆ្ពោះទៅកាន់ជ្រោះដ៏ជ្រៅដ៏សែនគ្រោះថ្នាក់ ហើយវាជាគ្រោះថ្នាក់ដ៏ខ្លាំង សម្រាប់ជាតិខ្មែរយើងទាំងមូល។ មិនថាកោះត្រល់ឬកោះគុតឬCLVទេ យើងអាចនិងបាត់បង់ប្រទេសទាំងមូល ដោយស្នាដៃត្រកូលហ៊ុន។ វាមិនទាន់យឺតពេលទេ ដើម្បីជួយសង្រ្គោះជាតិយើង យើងអាចស្វែងរកឡានក្រុងថ្មី និងអ្នកបើកបរថ្មី។ មិន​​ថាបងប្អូនជិះឡានក្រុងគណបក្ស​ប្រជាជន ជិះឡានក្រុងគណបក្ស​សង្គ្រោះ​ជាតិ ឬ​ជិះឡានក្រុងគណបក្ស​ហ៊្វុនស៊ិនប៉ិចទេ យើងរួមគ្នាមកបង្កើតឡានក្រុងថ្មីមួយឈ្មោះ "ចលនា​ជាតិ​តស៊ូ" មានអ្នកបើកបរថ្មី​ បើកឆ្ពោះទៅរកផ្លូវថ្មីមួយ ដើម្បីសង្គ្រោះជាតិខ្មែរយើងឡើងវិញ។

"បង់ក្លាដែសធ្វើបាន ខ្មែរក៏អាចធ្វើបានដែរ"

The current situation in Cambodia can be compared to a bus driven recklessly toward a perilous cliff, with Hun Sen's family at the wheel, posing a grave danger to the entire nation. Whether it’s Koh Tral or Koh Kut or CLV, the actions of Hun Sen’s family risk leading to the loss of our entire nation. However, it’s not too late to prevent this catastrophe. We can choose a new bus with new drivers. Whether you align with the CPP, the CNRP, or the FUNCINPEC party, we can unite to create a new bus—the "Cambodia National Resistance Movement." Together, with new capable driver, we can steer toward the right path and safeguard our Khmer nation's future. If Bangladesh could rise, Cambodia can rise too.

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter