១៨ ធ្នូ ២០២៤ / 18 December 2024
រង់ចាំ ផ្ការីក
បាត់ទឹក បាត់ដី បាត់ព្រៃព្រឹក្សា បាត់កេរ្តិ៍ដូនតា ដោយសារ ហ៊ុន សែន។
ពួកចោរលួចជាតិ ដឹកនាំប្រទេស ធ្វើឲ្យរាស្ត្រក្រ រស់យ៉ាងវេទនា។
បំណុលវណ្ឌក អត់មានអ្វីសង នៅសល់តែផ្ទះ ខ្លាចគេរឹបអូស។
ខុសពីមុនឆ្ងាយ អត់ប្រាក់ចំណូល មិនអាចរស់បាន ក្នុងស្រុកកំណើត។
ត្រូវវិចប្រវេច ចាកចេញទៅថៃ ព្រាត់ប្រាស់គ្រួសារ ដោយសារ ហ៊ុន សែន។
របបព្រៃផ្សៃ គ្មានត្រាប្រណី ធ្វើបាបអ្នកក្រ ទឹកភ្នែកឥតល្ហែ។
អំណាចផ្តាច់ការ ពីឪដល់កូន ត្រកូលចង្រៃ មកបំផ្លាញខ្មែរ។
រង់ចាំផ្ការីក រំដោះខេមរា កូនខ្មែរងើបឡើង សង្គ្រោះជាតិយើង។
