កំនាព្យ៖ យុទ្ធសាស្ត្រផ្ការីក

ចែករំលែក ៖​

២១ ធ្នូ ២០២៤ / 21 December 2024

យុទ្ធសាស្ត្រផ្ការីក

យុទ្ធសាស្ត្រផ្ការីក ស័ក្តិ​សិទ្ធិអស្ចារ្យ ធ្វើឲ្យ ហ៊ុន សែន ក្លាយទៅជាឆ្កួត

គាត់ដើរសង្ស័យ គេឯងគ្រប់គ្នា ថាមានបំណង ចង់កម្ចាត់គាត់

គាត់ដឹងច្បាស់ថា គាត់មានសត្រូវ នៅជុំវិញគាត់ ដែលមានអាវុធ ព្រមទាំងឱកាសកម្ចាត់គាត់ងាយ

ពួកគេស្អប់គាត់ ទោះមិននិយាយ ដោយសារតែខ្លាច ជនពាលសាហាវ

ហ៊ុន សែន ធ្វើច្បាប់ ចោទ សម រង្សុី តែតាមការពិត គាត់ចង់សំដៅ អ្នកនៅក្បែរគាត់ ក្នុងជួរគណបក្ស ប្រជាជនកម្ពុជា

នេះគេហៅថា ល្បិចអារកមាន់ ចង់បំភ័យស្វា ហ៊ុន សែន វង្វេង រៀបចំចាត់ការ ខ្មាំងមិនចេញមុខ ឃើញតែស្រមោលនៅជុំវិញគាត់

អ្នកស្នេហាជាតិ និងយុត្តិធម៌ ក៏ដឹងច្បាស់ថា ត្រូវតែវៃមុន កុំរង់ចាំយូរ បើចង់មានប្រៀប លើជនផ្តាច់ការ ត្រកូលចង្រៃ ធ្វើបាបពួកយើង

កម្លាំងផ្ការីក ផ្ទុះចេញពីក្នុង រាស្ត្រខ្មែរគាំទ្រ ពលរដ្ឋសាទរ ទូទាំងប្រទេស។

យុទ្ធសាស្ត្រផ្ការីក (ត)

យុទ្ធសាស្ត្រផ្ការីក យុទ្ធសាស្ត្រលេខ១ គ្មានគូប្រកួត ធ្វើឲ្យ ហ៊ុន សែន ក្លាយទៅជាឆ្កួត

មានតែ ហ៊ុន សែន និងត្រកូលគាត់ ធ្វើអ្វីតាមចិត្ត ជាន់គេគ្រប់គ្នា នៅជុំវិញគាត់

គាត់ដឹងច្បាស់ថា គេស្អប់គាត់ខ្លាំង អញ្ចឹងគាត់ភ័យ គេបកមកវិញ

មេទ័ពធំៗ គាត់បញ្ឈរជើង ទុកចោលក្នុងទូរ ធ្វើឲ្យសាមី ឈឺចាប់ក្នុងចិត្ត

គាត់ដឹងច្បាស់ថា គាត់មានសត្រូវ នៅជុំវិញគាត់ ដែលមានអាវុធ ព្រមទាំងឱកាស វាយបកគាត់វិញ

តើនរណាទៅ ធ្វើឲ្យគាត់ភ័យ ដែលចងកំហឹង ប្រុងដកគាត់ចេញ បញ្ចប់របប គ្រួសារនិយម?

អាចក្រុម ស ខេង ព្រមទាំង សាយ ឈុំ ដែលឆេះងំៗ អាចក្រុម ទៀ បាញ់ ជាមេទ័ពធំ

អាច ប៉ុល សារឿន អាច មាស សុភា អាច កែ គឹមយ៉ាន អាចក្រុម គន់ គីម

សូម្បី ម៉ុល រឿប ក៏មកលងដែរ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter