២៤ ធ្នូ ២០២៤ / 24 December 2024
យុទ្ធសាស្ត្រផ្ការីក (ត)
លោក ទៀ បាញ់ អើយ សាវ៉ាឌីក្រាប់ ប្រយ័ត្នចាញ់បោក
ហ៊ុន សែន ជនពាល
សែន យក សីហា ធ្វើជាតុក្កតា
ពេលរៀបឆាកល្ខោន
ផ្ទេរមុខដំណែង ក្នុងត្រកូល ហ៊ុន
នៅទីបញ្ចប់ មានតែជនពាល និងកូនបង្កើត
ក្តោបក្តាប់អំណាច ក្នុងគ្រួសារគេ។
ត្រកូលផ្សេងទៀ ដូចត្រកូលស ដូចត្រកូលសាយ បើគ្មានឈាមហ៊ុន សែននឹងទាត់ចោល
មនុស្សព្រៃផ្សៃ ជនពាលដូចសែន មិនចេះទុកចិត្ត អ្នកក្រៅណាឡើយ
គាត់ចង់ធ្វើអ្វី ខ្លួនគាត់ទាំងអស់ ក្តោបក្តាប់អំណាច សម្រាប់តែគាត់ និងត្រកូលគាត់ មានគាត់ពីក្រោយ រហូតគាត់ស្លាប់
ឯអ្នកដទៃ មិនយូរមិនឆាប់ គាត់នឹងទាត់ចោល ក្លាយជាសំរាម
ពេលនេះគាត់ផ្អែម ដើម្បីបោកយើង សារជាតិមែនទែន ពិសពុលបំផុត
ផែនការគាត់បាន សម្រេចរួចហើយ កូនគាត់បានឡើង តវេនពីគាត់ រួចរាល់ចប់ហើយ
គាត់នឹងដកចេញ អ្នកក្រៅទាំងអស់ ពេលឈប់ត្រូវការ
ពីព្រោះខ្លាចគេ ពូកែខ្លាំងពេក ចូលមកប្រកួត ដណ្តើមអំណាច
គួរតែយល់ច្បាស់ ហ៊ុន សែន មេបោក ប្រើល្បិចថោកទាប ដែលគេហៅថា
ជិះក្របី ចម្លងភក់ ។

