ហ៊ុន សែន បញ្ជា នេត សាវឿន ឲ្យចាប់ សម រង្ស៊ី តែ នេត សាវឿន បានរៀបចំជើងព្រួលជាស្រេចនាំគ្រួសាររត់ចេញពីកម្ពុជា បើគ្រប់គ្រងស្ថានការណ៌មិនបាន

ចែករំលែក ៖​

០៩ សីហា ២០១៩ / 09 August 2019  

National Police Chief Neth Savoeun and his family preparing to flee the country after buying two foreign passports (Saint Kitts and Cyprus).

លោក ហ៊ុន សែន បានបញ្ជាលោក នេត សាវឿន ដែលជាក្មួយប្រសាររបស់គាត់ និងជាអគ្គស្នងការនគរបាលជាតិ ឲ្យទៅចាប់លោក សម រង្ស៊ី ពេលលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ តែលោក នេត សាវឿន ខ្លួនឯង និងក្រុមគ្រួសារគាត់ (ភរិយា ឈ្មោះ ហ៊ុន គឹមឡេង / HUN KimLeng និងកូនស្រី ៣ នាក់) បានទៅទិញសញ្ជាតិពីប្រទេស២ នៅឯបរទេស គឺ ប្រទេស សេនគ្រីស្តុហ្វឺអេនណេវីស (Saint Christopher and Nevis) ជាកោះតូចមួយ នៅទ្វីបអាមេរិក និង ប្រទេសសៃប្រឹស (Cyprus) ជាកោះតូចមួយ នៅទ្វីបអឺរ៉ុប។

ក្រោយពីបានដឹងពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ថា របប ហ៊ុន សែន ជិតដួលរលំហើយ ទើបក្រុមគ្រួសារលោក នេត សាវឿន នេះ ដែលជិតស្និតជាទីបំផុតជាមួយក្រុមគ្រួសារលោក ហ៊ុន សែន ពួកគាត់ត្រៀមរត់ចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានយកលុយពុករលួយរាប់លានដុល្លារ ទៅដាក់នៅក្រៅប្រទេស។

លោក សម រង្ស៊ី សូមប្រាប់ទៅលោក នេត សាវឿន វិញថា មិនចាំបាច់រត់ចោលស្រុកទេ ហើយបើគាត់ចង់រស់នៅលើទឹកដីប្រទេសកម្ពុជា តទៅទៀតយ៉ាងសុខសាន្ត សូមគាត់រួមកម្លាំងជាមួយប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ទៅចាប់លោក ហ៊ុន សែន វិញ ពេលលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ មកដល់ប្រទេសកម្ពុជាវិញ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter