គណបក្សប្រជាជនកម្ពុជា កំពុងតែឆោឡោ / The Cambodian People's Party is in turmoil

ចែករំលែក ៖​

០៥ កុម្ភៈ ២០២៥ / 05 February 2025 - Hun Sen and Khleang Huot in deep trouble relative to the recent assassination of Lim Kimya.

គណបក្សប្រជាជនកម្ពុជា កំពុងតែឆោឡោ

ហ៊ុន សែន កំពុងតែប្រកាច់ នៅទីក្រុងភ្នំពេញ

ភស្តុតាងរកឃើញហើយ ដែលបញ្ជាក់ថា ឃ្លាំង ហួត ជាអ្នករៀបចំការធ្វើឃាត លើជនជាតិថៃឈ្មោះ វ៉ាន់ ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ក្នុងទីក្រុងភ្នំពេញ នៅឆ្នាំ ២០២០ ផង និង លើរូបលោក លឹម គឹមយ៉ា នៅទីក្រុងបាងកក កាលពីថ្ងៃ ០៧ មករា ២០២៥ ផង។

ជាពិសេស អ្នកស៊ើបអង្កេតឯករាជ្យ បានឲ្យដឹងថា សារសំឡេង ហ៊ុន សែន ផ្ញើឲ្យ ឃ្លាំង ហួត កាលពីខែកញ្ញា ឆ្នាំ២០២៤ ជាសារសំឡេង ហ៊ុន សែន ពិតប្រាកដ ដែលបានបញ្ជាទៅ ឃ្លាំង ហួត ផ្ទាល់ ហើយ ឃ្លាំង ហួត បានបញ្ជូនសារសំលេងនេះ ទៅឲ្យកូនចៅគាត់ ៤-៥ នាក់ ទាំងនៅទីក្រុងភ្នំពេញ ទាំងនៅទីក្រុងបាងកក។ សារនេះ ដែលបញ្ជាឲ្យចាប់ ឬសម្លាប់ សកម្មជនគណបក្សសង្គ្រោះជាតិ ឈ្មោះ ផន ផាន់ណា នៅទីក្រុងបាងកក ត្រូវបានបែកធ្លាយភ្លាម ពេលនោះ ពីសំណាក់កូនចៅ ឃ្លាំង ហួត ម្នាក់ ដែលយើងសូមមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាពរបស់សាម៉ីខ្លួន។

ដោយសារតែការឆោឡោនេះ ថ្ងៃនេះ ឃ្លាំង ហួត បានលុបចោលរូបថតមួយចំនួន នៅលើទំព័រ Facebook របស់គាត់ ដែលទាក់ទងជាមួយឥស្សរជនថៃខ្លះ នៅប្រទេសថៃ។ ការឆោឡោនេះ បានរាលដាលទៅដល់ប្រទេសថៃ ដែលធ្វើឲ្យមិត្តភក្តិ ហ៊ុន សែន ខ្លះ មានការព្រួយបារម្ភយ៉ាងខ្លាំង។

នរណាក៏ដោយ ឲ្យតែសេពគប់ជាមួយ ហ៊ុន សែន នឹងនាំមកនូវភាពចង្រៃឲ្យខ្លួនឯង។

The Cambodian People's Party is in turmoil.

Hun Sen is panicking in Phnom Penh.

Evidence has been found confirming that Khleang Huot was involved in the assassination of a Thai national, Wanchalearm Satsaksit, in Phnom Penh in 2020, as well as the murder of Lim Kimya in Bangkok on January 7, 2025.

Independent investigators have specifically affirmed that an audio recording sent by Hun Sen to Khleang Huot in September 2024 is authentic. The recording is a direct order from Hun Sen to Khleang Huot, which was then forwarded to a small number of his associates in both Phnom Penh and Bangkok. This message, which ordered the kidnapping or killing of a Cambodia National Rescue Party (CNRP) activist named Phan Phana (or Phorn Phana) in Bangkok, was immediately leaked by one of Khleang Huot’s associates, whose identity is withheld for safety reasons.

Due to the turmoil, Khleang Huot today deleted several photos from his Facebook page, particularly those linked to certain Thai figures in Thailand. This chaos has spread to Thailand, causing great concern among some of Hun Sen’s friends and allies there.

Anyone who associates with Hun Sen ultimately brings bad luck/danger upon themselves.

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter