២៧ ឧសភា ២០២៥ / 27 May 2025

សូម្បីតែសារព័ត៌មានចិន ក៏គេរាយការណ៍អំពីប្រទេសកម្ពុជាដែរ កម្ពុជាគឺជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មធំជាងគេក្នុងពិភពលោក។ គេផ្សាយគឺដើម្បីការពារសុវត្ថិភាព ប្រជាជនចិនដែលមកលេងកម្ពុជា។ ចុះសារព័ត៌មានក្នុងស្រុកខ្មែរយើងវិញ មានផ្សាយឬអត់?
មេដឹកនាំមួយចំនួនធំរបស់គណបក្សប្រជាជន គឺជាអ្នកការពារបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីប្រមូលលុយគាំទ្រអំណាចរបស់ពួកគេ ប្រមូលលុយពីឧក្រិដ្ឋកម្មប្រមាណ ១២.៥ ពាន់លាន ទៅ ១៩ ពាន់លានដុល្លារក្នុងមួយឆ្នាំ (តាមការស្រាវជ្រាវរបស់វិទ្យាស្ថាន Humanity Research Consultancy នៅសហរដ្ឋអាមេរិក)។ សហគមន៍អន្តរជាតិ គេកំពុងតាមដានរឿងឧក្រិដ្ឋកម្មឆ្លងដែននេះ សមាជិកបក្សប្រជាជនទាំងអស់ត្រូវប្រយ័ត្នប្រយែងកុំយកខ្លួនពាក់ព័ន្ធ ជាពិសេសអ្នកនៅក្រៅប្រទេសដែលមានទំនាក់ទំនងជាមួយបក្សប្រជាជន មុខសញ្ញាពិសេស អ្នកដែលបានទទួលលុយពី ហ៊ុន សែន៕
Even Chinese media outlets are reporting on the situation in Cambodia, labeling it as one of the world's largest hubs for criminal activity. Their coverage aims to warn and protect Chinese citizens who travel to Cambodia. But what about our local media? Are they addressing this issue?
Many leaders within the Cambodian People's Party are allegedly protecting international criminal networks, using the proceeds estimated between $12.5 billion and $19 billion annually (according to research by the Humanity Research Consultancy in the United States), to maintain and consolidate their power. The international community is closely monitoring these transnational crimes. Members of the Cambodian People's Party must be extremely cautious not to become entangled in such activities, especially those abroad with ties to the party, individuals under special status, or those who have received funds from Hun Sen.