អ្វី​ដែលកម្ពុជា​យើង​ត្រូវ​ធ្វើ​នៅពេលនេះ គឺ​ត្រូវ​កោះ​ហៅ​ឱ្យ​មាន​ការ​ប្រជុំ​មួយជាបន្ទាន់ ​ដូច​អ្វីដែល​បានចែង​ក្នុង​កិច្ចព្រមព្រៀងទីក្រុងប៉ារីស​ / What Cambodia must do now is urgently call for a meeting as outlined in the Paris Agreement signed in 1991

ចែករំលែក ៖​

០៧ សីហា ២០២៥ / 07 August2025 

អង្គការសហប្រជាជាតិ(UN) បានបង្កើតសន្ធិសញ្ញាពហុភាគីនេះនៅឆ្នាំ ១៩៩២ ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីអនុវត្តកិច្ចព្រមព្រៀងប៉ារីសដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩១។

នេះ​ជា​ខ្លឹមសារខ្លី​មួយដកចេញពី​សន្ធិសញ្ញាពហុភាគីនេះ ដែល​ទទួលបានការ​គាំទ្រនិងការពារដោយ​ប្រទេស​មាន​ឥទ្ធិពល​ជាច្រើន ក្នុងនោះរួម​ទាំង​ប្រទេសថៃ​ខ្លួន​ឯងផងដែរ។ ក្នុងមាត្រាទី៥ ក្នុងករណីមានការរំលោភ ឬគំរាមកំហែងដល់អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា ភាគីនៃកិច្ចព្រមព្រៀងនេះមានកាតព្វកិច្ចចូលរួមក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ ប្រទេសហត្ថលេខីដទៃទៀត បានសន្យាថែរក្សា ការពារជាអចិន្ត្រៃយ៍ អធិបតេយ្យភាពរបស់កម្ពុជា។

ប្រទេសកម្ពុជា យើងមិនមានកម្លាំងយោធាខ្លាំងដូចថៃទេ ប៉ុន្តែយើងមានអាវុធដ៏ខ្លាំងមួយខាងផ្លូវច្បាប់គឺ កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អ្វី​ដែលកម្ពុជា​យើង​ត្រូវ​ធ្វើ​នៅពេលនេះ គឺ​ត្រូវ​កោះ​ហៅ​ឱ្យ​មាន​ការ​ប្រជុំ​មួយជាបន្ទាន់ ​ដូច​អ្វីដែល​បានចែង​ក្នុង​កិច្ចព្រមព្រៀងទីក្រុងប៉ារីស។

បើកម្ពុជាមានរដ្ឋាភិបាល ដែលហ៊ានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យគ្រប់ជ្រុងជ្រោយ នោះប្រជាធិបតេយ្យនឹងរឹងមាំ ការគោរពសិទ្ធិមនុស្សក៏នឹងប្រសើរ រីឯសេដ្ឋកិច្ចក៏ខ្លាំងរុងរឿង ហើយកម្ពុជានឹងមានថាមពលគ្រប់គ្រាន់ ទាំងលើវេទិកាការទូតអន្តរជាតិ និង ភាពរឹងមាំផ្ទៃក្នុងជាតិ ដែលអាចការពារខ្លួនដោយមោទនភាព។ សហគមន៍អន្តរជាតិ នឹងការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយស្វ័យប្រវត្តិ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍។

#កុំភ្លេចប្តឹងទៅICJ

In 1992, the United Nations formalized this multilateral treaty with the UN Secretary-General to implement the Paris Agreement signed in 1991.

The following is a brief excerpt from this treaty, which is upheld and supported by many influential nations, including Thailand. Article 5 states that in the event of a violation or threat to Cambodia’s sovereignty and independence, all parties to the agreement are obligated to engage in peaceful conflict resolution.

Although Cambodia may not possess a strong military like Thailand, it holds a powerful legal instrument: the Paris Agreement. What Cambodia must do now is urgently call for a meeting as outlined in the agreement.

If Cambodia were led by a government committed to fully enforcing the Paris Peace Accords, the country would see a strengthening of democracy, greater respect for human rights, and economic growth and prosperity. Cambodia would gain the diplomatic and internal strength necessary to defend itself with dignity. In turn, the international community would naturally step in to safeguard Cambodia’s sovereignty in accordance with the spirit of the Paris Peace Accords.

#Don'tForgetICJ

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter