លោក សម រង្ស៊ី ស្ម័គ្រចិត្តភ្នាល់ជាមួយលោក ហ៊ុន សែន ដោយស្នើឲ្យប្រទេសចិនធ្វើជាសាក្សី

ចែករំលែក ៖​

២៩ សីហា ២០១៩ / 29 August 2019

កាសែតភ្នំពេញបុស្តិ៍ (Phnom Penh Post) ថ្ងៃ ២៦ សីហា ២០១៩ បានចុះផ្សាយយោបល់លោក សម រង្ស៊ី ដូចតទៅ ៖

១- ទាក់ទងចម្រៀងដែលលោក ហ៊ុន សែន បានប្រកាសថាគាត់បានតាក់តែង ដើម្បីទប់ស្កាត់មាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី

Hun Sen is childish and stupid. A responsible prime minister needs to devise and implement good policies and not write songs when it comes to responding to critics.

ហ៊ុន សែន មានចរិតដូចកូនក្មេងមិនគ្រប់ទឹក។ នាយករដ្ឋមន្ត្រី ដែលមានស្មារតីទទួលខុសត្រូវ គួរតែរៀបចំ និងអនុវត្តនយោបាយ និងវិធានការត្រឹមត្រូវ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ តែមិនគួរតាក់តែងចម្រៀងទេ នៅពេលដែលប្រឈមមុខគូប្រឆាំង ដែលទិតៀនខ្លួន។

២- ទាក់ទងការភ្នាល់គ្នា ដោយដាក់លុយ ស្តីពីមាតុភូមិនិវត្តន៍ របស់លោក សម រង្សុី

Out of respect for our motherland, no amount of money should be associated with any bet relative to its future. We are politicians, not gamblers. I would prefer this kind of bet: Would Hun Sen accept to immediately step down if – I would say when – I effectively set foot on Cambodian soil on November 9, 2019? We can ask China to be a witness of such a bet.

បើយើងគោរពប្រទេសជាតិរបស់យើងមែន យើងមិនត្រូវភ្នាល់គ្នាដោយដាក់លុយទេ ទាក់ទងអនាគតប្រទេសជាតិរបស់យើង។ យើងជាអ្នកនយោបាយ មិនមែនជាអ្នកលេងល្បែងស៊ីសងទេ។ តែខ្ញុំអាចទទួលយកនូវការភ្នាល់គ្នាបែបនេះ ៖ បើលោក ហ៊ុន សែន មិនជឿថាខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅ ថ្ងៃ ០៩ វិច្ឆិកា ២០១៩ នេះទេ តើលោក ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចទេ នៅពេលដែលខ្ញុំមកជាន់ទឹកដីប្រទេសកម្ពុជាយ៉ាងជាក់ស្តែង នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ? យើងអាចស្នើឲ្យប្រទេសចិនធ្វើជាសាក្សី ក្នុងការភ្នាល់គ្នានេះ។

The Phnom Penh Post Article: Hun Sen composes new song for Rainsy over return wager

 

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter