២៦ កុម្ភៈ ២០២០ / 26 February 2020
ដើម្បីក្រាញអំណាច ហ៊ុន សែន សុខចិត្តបំផ្លាញសេដ្ឋកិច្ច ប្រទេសកម្ពុជា
សេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងតែធ្លាក់ចុះ កាន់តែដុនដាបទៅៗ បន្ទាប់ពីការប្រកាសព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និងការរាលដាលជំងឺរលាកផ្លូវដង្ហើម ដោយសារមេរោគ វីរុសកូរ៉ូណា។ ស្ថានការណ៍បែបនេះ កើតឡើងពីព្រោះ ហ៊ុន សែន អសមត្ថភាព ដោយខ្វះជំនាញ និងចក្ខុវិស័យសេដ្ឋកិច្ច ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅនេះ។ ភាពល្ងង់ខ្លៅ និងអសមត្ថភាពរបស់ ហ៊ុន សែន នេះ បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា ពេលនេះ រំពឹងតែលើឧស្សាហកម្មកាត់ដេរមួយគត់ ដែលប្រើបច្ចេកវិទ្យាទាប និងផ្តល់ប្រាក់ខែទាបឲ្យកម្មករ។ លើសពីនេះទៀត ឧស្សាហកម្មកាត់ដេរនេះ រំពឹងតែលើលោកសេរី ជាពិសេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីផ្តល់ទីផ្សារលក់ចេញ ហើយរំពឹងតែលើប្រទេសចិន ដែលជាប្រទេសកុម្មុយនីស្តផ្តាច់ការ ដើម្បីផ្តល់វត្ថុធាតុដើម សម្រាប់ឲ្យរោងចក្រកាត់ដេរដំណើរការ។ តែប្រទេសចិនឥឡូវនេះ កំពុងតែមានវិបត្តិខ្លួនឯង ដោយសារតែជាប្រភពនៃមេរោគ វីរុសកូរ៉ូណា ដែលជាហេតុធ្វើឲ្យរោងចក្រកាត់ដេរ នៅកម្ពុជា មានការជាប់គាំងកាន់តែច្រើនឡើង។
(*) IN ORDER TO CLING TO POWER HUN SEN ACCEPTS TO DESTROY CAMBODIA’S ECONOMY
Cambodia’s economy is in worsening disarray after partial EBA suspension and the coronavirus contagion, because of Hun Sen’s lack of economic leadership and vision over the last 25 years. Hun Sen has managed to make the country’s survival dependent on the low value-added garment industry, which itself is dependent for its survival on the democratic Western world for markets and on authoritarian and now virus-stricken China for raw material supplies.