តើត្រូវជួយកម្មករយ៉ាងដូចម្តេច? How to help workers? (*)

ចែករំលែក ៖​

០១ មីនា ២០២០ / 01 March 2020

តើត្រូវជួយកម្មករយ៉ាងដូចម្តេច? How to help workers? (*)

មានប្រធានក្រុមហ៊ុនកាត់ដេរមួយចំនួននៅកម្ពុជា ដែលសុំមិនចេញឈ្មោះ បានប្រាប់ឲ្យយើងដឹងថា ពួកគាត់អស់ជំនឿលើ ហ៊ុន សែន ហើយ ពីព្រោះ ហ៊ុន សែន បានបង្ខំឲ្យពួកគាត់រៀបចំបើកប្រាក់ខែឲ្យកម្មករ ៤០ ភាគរយ នៃប្រាក់ខែដើម ទោះជារោងចក្រឈប់ដំណើរការយ៉ាងណាក៏ដោយ ដោយសារតែខ្វះវត្ថុធាតុដើម ដែលត្រូវនាំចូលមកពីប្រទេសចិន ឬក៏ខ្វះទីផ្សារលក់ទំនិញចេញទៅវិញ ពេលណា EBA ត្រូវបានផ្តាច់ពីសហភាពអឺរ៉ុប។ ហ៊ុន សែន មិនព្រមយល់ថា ពេលណារោងចក្រឈប់ដំណើរការ គឺក្រុមហ៊ុនអស់មានប្រាក់ចំណូលហើយ។ ដូច្នេះក្រុមហ៊ុនមិនអាចបើកប្រាក់ខែឲ្យកម្មករបានទៀតទេ មិនថាឡើយ ៤០ ភាគរយ នៃប្រាក់ខែដើម សូម្បីតែ ១០ ភាគរយ ក៏មិនអាចបើកឲ្យបានដែរ។ មិនថាឡើយ ក្នុងរយៈពេល ៤ ខែ សូម្បីតែមួយខែ ក៏មិនអាចបើកឲ្យបានដែរ។ ហ៊ុន សែន វង្វេងមែនទែនហើយ។

ដើម្បីជៀសវាងកុំឲ្យកម្មករ និងក្រុមគ្រួសាររាប់លាននាក់ រងគ្រោះដោយសារ ហ៊ុន សែន ប្រជារាស្ត្រខ្មែរទាំងមូល ត្រូវទាមទារឲ្យមានដំណោះស្រាយ ដូចតទៅ ៖
១- រឹបអូសទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនខិលខូច ដែលជំពាក់ប្រាក់ខែកម្មករ យកមកសងកម្មករវិញ។
២- រឹបអូសទ្រព្យសម្បត្តិថ្នាក់ដឹកនាំពុករលួយ មានក្រុមគ្រួសារ ហ៊ុន សែន ជាដើម ដែលបានបំផ្លាញជាតិ ប្លន់ជាតិ និងលក់ជាតិ យកមកបើកប្រាក់ខែពេញចំនួន ជូនកម្មករ ក្នុងពេលរង់ចាំការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយយុត្តិធម៌ និងបញ្ញាញាណ។
៣- លុបចោល ឬបន្ធូរបន្ថយបំណុលរបស់កម្មករ ចំពោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានជញ្ជក់ឈាមប្រជារាស្ត្រក្រីក្រ ច្រើនឆ្នាំណាស់មកហើយ។

(*) In order to help alleviate the suffering of hundreds of thousands of workers and their families due to the Hun Sen’s hazardous and incompetent policies, our people should demand the following steps be taken :
- Open negotiations with the European Union with the aim of keeping the EBA preferences scheme. This requires the Phnom Penh authorities drop charges on and free Mr. Kem Sokha and rescind the dissolution of the CNRP.
- Seize the properties of corrupt companies and officials in order to compensate 100% for the loss of salaries of the workers while waiting for the economic recovery that will be achieved through a clear-sighted policy.
- Reduce or in some cases abrogate debts of workers from micro finance loan sharks institutions that have been profiteering from poor workers for already so many years.

ព័ត៌មានថ្មីបំផុត
សារព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) ទើបតែចេញផ្សាយភាពយន្តឯកសារថ្មីមួយ រៀបរាប់អំពីការធ្វើឃាតលើលោក លឹម គឹមយ៉ា និងការតាមសម្លាប់អ្នកប្រឆាំងជាច្រើននាក់ទៀត ដែលរត់គេចពីកម្ពុជា / Al Jazeera has recently released a documentary exposing the assassination of Lim Kim Ya and the killings of numerous other dissidents who fled Cambodia
ការពឹងផ្អែកយ៉ាងខ្លាំងរបស់កម្ពុជា ទៅលើចិន បើកដៃឲ្យទីក្រុងប៉េកាំង ជៀសវាងការបង់ពន្ធ លើទំនិញនាំចូលទៅសហរដ្ឋអាមេរិក / Cambodia's deep dependence on China lets Beijing bypass tariffs
របបចោរាធិបតេយ្យ នៅកម្ពុជា ក្រោមគ្រួសារ ហ៊ុន សែន​ / Cambodia under Hun Sen: A Case of Kleptocracy?
Special Report: Red Cross Donations from Scammers, Tycoons
ក្រុមឧក្រិដ្ឋជនចិន ជាអ្នកជួយឲ្យរបប ហ៊ុន សែន នៅរស់មានជីវិត ពីព្រោះអង្គការ ចោរធំក្រៅស្រុក ត្រូវការឲ្បរបបចោរាធិបតេយ្យនៅកម្ពុជា ផ្តល់កន្លែងសុវត្ថិភាព (ទីជំរក) ឲ្យពួកវា / HOW THE CHINESE MAFIA KEEPS CAMBODIA'S HUN SEN REGIME AFLOAT
Flag Counter