០៤ មីនា ២០២០ / 04 March 2020
កាលពីថ្ងៃ ៣ មីនា ម្សិលមិញនេះ គេបានរកឃើញទេសចរណ៍ជប៉ុនម្នាក់ ដែលផ្ទុកមេរោគវីរុសកូរ៉ូណា បន្ទាប់ពីគាត់បានធ្វើទស្សនកិច្ច មួយរយៈពេល នៅប្រទេសកម្ពុជា។ ករណីនេះ ត្រូវបានគេរកឃើញ នៅពេលដែលទេសចរណ៍ជប៉ុននោះ ធ្វើដំណើរវិលត្រឡប់ទៅប្រទេសជប៉ុនវិញ ដោយឆ្លងកាត់ប្រទេសវៀតណាម មួយរយៈពេលខ្លី ដើម្បីដូរយន្តហោះ។
ករណីនេះ បង្ហាញឲ្យឃើញថា អ្នកចេញចូលប្រទេសកម្ពុជា ដែលបានឆ្លងមេរោគវីរុសកូរ៉ូណា អាចបន្តដំណើររបស់ពួកគេ ទៅកាន់ប្រទេសផ្សេងៗទៀត ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ។ ដូច្នេះ អ្នកធ្វើដំណើរចេញចូលប្រទេសកម្ពុជាទាំងនោះ កំពុងតែនាំមេរោគវីរុសកូរ៉ូណាចេញ ធ្វើឲ្យឆ្លងរាលដាលទូទាំងពិភពលោក។
ពីព្រោះ ហ៊ុន សែន ចង់បំពេញចិត្តទាំងងងើល ចំពោះថ្នាក់ដឹកនាំប្រទេសចិន ដែលការពារអំណាចឲ្យគាត់ និងផ្តល់លុយយ៉ាងសន្ធឹកសន្ធាប់ឲ្យគាត់ ជនផ្តាច់ការអវិជ្ជា ឈ្មោះ ហ៊ុន សែន នេះ បានមើលស្រាល ពីគ្រោះថ្នាក់ នៃមេរោគវីរុសកូរ៉ូណា ហើយគាត់ក៏បានបដិសេធ មិនព្រមអនុវត្តវិធានការការពារជំងឺ ដែលថ្នាក់ដឹកនាំប្រទេសដទៃទៀត គេបានអនុវត្តនៅប្រទេសរបស់គេ។
ហ៊ុន សែន បានបង្ហាញពីការមិនទទួលខុសត្រូវ និងការធ្វេសប្រហែសរបស់គាត់ ដែលមានលក្ខណៈជាឧក្រិដ្ឋកម្ម។
(*) Après avoir visité le Cambodge, un touriste japonais a été détecté hier porteur du virus corona alors qu'il retournait au Japon en passant par le Vietnam.
Ce cas montre que des visiteurs qui ont contracté le virus corona au Cambodge peuvent continuer leurs voyages vers d'autres pays, sans être contrôlés, et peuvent de ce fait créer des foyers de contamination partout dans le monde.
Parce qu'il veut plaire stupidement à ses protecteurs et bailleurs de fonds chinois, Hun Sen a pendant longtemps minimisé la dangerosité du virus corona et écarté les mesures de prévention de base en matière de santé publique. Il a fait preuve d'une irresponsabilité et négligence criminelles.
https://e.vnexpress.net/…/japanese-passenger-transiting-in-…
https://e.nhipcaudautu.vn/…/a-japanese-coronavirus-patien…/…