ត្រូវតែធ្វើតេស្តវីរុសកូរ៉ូណា តាមរោងចក្រនីមួយៗ ដើម្បីការពារទាំងជីវិត ទាំងការងារ របស់កម្មករ-កម្មការិនី / Urgent proposal to protect workers' lives and jobs (*)

ចែករំលែក ៖​

២១ មីនា ២០២០ / 21 March 2020 - Urgent proposal to protect workers' lives and jobs (*)

ត្រូវតែធ្វើតេស្តវីរុសកូរ៉ូណា តាមរោងចក្រនីមួយៗ ដើម្បីការពារទាំងជីវិត ទាំងការងារ របស់កម្មករ-កម្មការិនី

នេះជាសំណើមួយជាបន្ទាន់ ដើម្បីការពារកម្មករ កម្មការិនី ប្រមាណ ១ លាននាក់ ដែលធ្វើការក្នុងវិស័យកាត់ដេរ នៅប្រទេសកម្ពុជា ៖

នៅតាមរោងចក្រនីមួយៗ ដែលមានកម្មកររាប់រយ រាប់ពាននាក់ធ្វើការ ហើយរស់នៅជាសហគមន៍ នៅតាមផ្ទះជួលក្បែររោងចក្រ រដ្ឋអំណាច ត្រូវតែធ្វើតេស្តជំងឺ COVID-19 ចំពោះកម្មករ កម្មការិនីគ្រប់រូប។

មានតែអ្នកដែលផ្ទុកមេរោគ (តេស្តវិជ្ជមាន) ទេ ដែលត្រូវដាក់ឲ្យនៅដោយឡែក (អ្នកទាំងនោះមានចំនួនតិចតួចទេ ឬអត់មានតែម្តង តាមធម្មតា)។ វិធានការបែបនេះ ត្រូវបានអនុវត្តន៍ នៅក្នុងទីក្រុងតូចមួយឈ្មោះ វ៉ូ នៅភាគខាងជើងប្រទេសអ៊ីតាលី។ វិធានការបែបនេះ នឹងជួយឲ្យកម្មករ ភាគច្រើនលើសលប់ ដែលមិនមានផ្ទុកមេរោគ (តេស្តអវិជ្ជមាន) រួចផុតពីការឆ្លងជំងឺ ដែលជាលទ្ធផលដ៏ល្អប្រសើរបំផុត ដូចអ្វីដែលបានសម្រេច នៅទីក្រុងវ៉ូនោះ។ ដើម្បីយល់ពីរឿងនេះឲ្យកាន់តែច្បាស់ សូមអានអត្ថបទ និពន្ធដោយលោក សម រង្ស៊ី ក្នុងទស្សនាវដ្ដីអន្តរជាតិ The Geopolitics https://thegeopolitics.com/coronavirus-testing-is-the-way…/…

នៅប្រទេសកម្ពុជា មិនទាន់មានវិធានការដាក់បង្ខាំងពលរដ្ឋឲ្យនៅផ្ទះ មិនឲ្យចេញទៅណា ក្រៅពីករណីចាំបាច់ដាច់ខាត នៅឡើយទេ ហើយរោងចក្រនានា នៅតែដំណើរការជាធម្មតា ដូចមុនអញ្ចឹង។ ការធ្វើតេស្តសំខាន់ណាស់ ពីព្រោះមានមនុស្សជាច្រើន ដែលផ្ទុកមេរោគវីរុសកូរ៉ូណា តែមិនមានរោគសញ្ញាអ្វីឡើយ ហើយធ្វើឲ្យឆ្លងដល់អ្នកដទៃដោយមិនដឹងខ្លួន ហើយដោយគ្មាននរណាដឹង។ ការធ្វើតេស្តនេះ នាំឲ្យយើងសម្គាល់បាននូវអ្នកដែលត្រូវដាក់ដោយឡែក ដើម្បីការពារសុខភាពអ្នកដទៃទៀត។ បើមិនយ៉ាងដូច្នេះទេ ជំងឺ COVID-19 នេះ វានឹងឆ្លងជាទូទៅ។

ធនធានហិរញ្ញវត្ថុទាំងឡាយ ទាំងសាធារណៈ ទាំងឯកជន ព្រមទាំងជំនួយអន្តរជាតិ ជាពិសេសសម្ភារៈធ្វើតេស្ត ត្រូវតែផ្តល់ឲ្យទៅវិស័យកាត់ដេរជាអាទិភាព ពីព្រោះវិស័យនេះ មានកម្មករធ្វើការច្រើនណាស់ ហើយជាសសរមួយសំខាន់ សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជា។

(*) GENERALISED CORONAVIRUS TESTING IS REQUIRED TO PROTECT WORKERS' LIVES AND JOBS

Urgent proposal to protect 1m textile sector workers in Cambodia: In every factory where hundreds or thousands of workers live as a community (in shared accommodation near the factory), all of the workers must be tested for COVID-19.

Only those who test positive should be isolated. This has been done in the small town of Vò in northern Italy. It will lead to the rest of the workers – the great majority – being protected from the illness, the same result as has been achieved at Vò.

There is no confinement in place in Cambodia and factories are continuing to operate as before. Testing is critical because many carriers of coronavirus have no symptoms.

Public and private financial resources, as well as international aid, notably for test kits, must be allocated as top priority to protect the textile sector, the backbone of the Cambodian economy.

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter