លោក ​សម ​រង្ស៊ី ​៖ ៤​ ចំណុចដែលគួរកត់សំគាល់​ / Sam Rainsy : 4 points worth noticing

ចែករំលែក ៖​

៣១ មីនា ២០២០ / 31 March 2020

គួរកត់សម្គាល់ / Worth noticing

១- ភាពអាសន្ន ដែល ហ៊ុន សែន ចង់ប្រកាស ជាគ្រោះថ្នាក់មួយទៀត សម្រាប់កម្ពុជា

ភាពអាសន្ននេះ គ្មានបានប្រយោជន៍អ្វីទេ វាគ្រាន់តែឆ្លុះបញ្ចាំងភាពស្លន់ស្លោរបស់ ហ៊ុន សែន ដែលភ័យខ្លាច បាត់បង់អំណាច ពេលជំងឺ កូវីដ-១៩ កំពុងតែរាតត្បាត។ បំណងពិតរបស់ ហ៊ុន សែន គឺរឹតត្បិតសិទ្ធិសេរីភាព ក្នុងការសម្តែងមតិ របស់ប្រជារាស្រ្តខ្មែរ ថែមទៀត រហូតដល់បិទទំព័រ Facebook របស់អ្នកដែលនិយាយការពិត ហើយផ្តល់គំនិតល្អៗ ជួយប្រជារាស្រ្តខ្មែរ។ ភាពអាសន្ននេះ នឹងធ្វើឲ្យពលរដ្ឋខ្មែរ ស្លាប់កាន់តែច្រើនថែមទៀត ពីព្រោះលោកមិនអាចទទួលបានព័ត៌មានត្រឹមត្រូវ មានតែព័ត៌មានលម្អៀង និងព័ត៌មានភូតភរ ពីរបប ហ៊ុន សែន ដែលប៉ុនប៉ងបិទបាំងការពិត។

២- ប្រតិទិន គណបក្សប្រជាជនកម្ពុជា

ប្រជារាស្រ្តខ្មែរ កំពុងតែពេបជ្រាយពី ហ៊ុន សែន ដែលបាននិយាយលេងយ៉ាងងងើលថា ជំងឺ កូវីដ-១៩ មិនអាចមកដល់ប្រទេសកម្ពុជាបានទេ ទាល់តែចាំដល់ថ្ងៃ ៣១ កុម្ភៈ បានជំងឺនេះអាចប៉ះពាល់ជនជាតិខ្មែរ។ ឥឡូវនេះ ថ្ងៃ ៣១ កុម្ភៈ បានមកដល់ហើយ យោងប្រតិទិនគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ហ៊ុន សែន។ មនុស្សភ្លីភ្លើដូច ហ៊ុន សែន នេះ ត្រូវដឹងខ្លួនថា គ្មាននរណាអាចជឿទុកចិតគាត់បានទេ។ ដូច្នេះ កុំមកប្រកាសភាពអាន្ន ស្អីគេនោះ។

៣- ហេតុអ្វីបានជា ហ៊ុន សែន មិនយល់ព្រមឲ្យមានការធ្វើតេស្តរកមេរោគកូរ៉ូណា ក្នុងទ្រង់ទ្រាយធំ នៅប្រទេសកម្ពុជា?

នៅប្រទេសនានាទូទាំងពិភពលោក រដ្ឋាភិបាលគេដឹកនាំដោយមនុស្សចេះដឹង និងមានស្មារតីទទួលខុសត្រូវខ្ពស់ គេកំពុងតែរៀបចំយុទ្ធនាការធ្វើតេស្តរកមេរោគកូរ៉ូណា ដើម្បីទប់ស្កាត់ជំងឺ កូវីដ-១៩ ក្នុងគោលបំណងការពារអាយុជីវិត របស់ប្រជាពលរដ្ឋ។ តែនៅប្រទេសកម្ពុជាវិញ ហ៊ុន សែន មិនឲ្យមានការធ្វើតេស្តបែបនេះទេ ពីព្រោះគាត់មិនចង់ឲ្យប្រជាពលរដ្ឋដឹងពីការពិត ដែលនឹងធ្វើឲ្យរបបគាត់ កាន់តែរង្គោះរង្គើថែមទៀត។ ហ៊ុន សែន កំពុងតែធ្វើផ្ទុយស្រឡះ ពីអនុសាសន៍ របស់អង្គការសុខភាពពិភពលោក (WHO) ដែលជម្រុញឲ្យប្រទេសនានា ធ្វើតេស្តឲ្យបានច្រើនលើសលប់ កាន់តែច្រើន កាន់តែល្អ។ អង្គការសុខភាពពិភពលោកនេះ បានពន្យល់ថា ទាល់តែរកមេរោគ ដែលផ្ទុកក្នុងបុគ្គលម្នាក់ៗឲ្យឃើញជាមុនសិន ទើបយើងអាចកម្ចាត់ជំងឺនេះបាន។ គេក៏បានប្រៀបធៀបការកម្ចាត់ជំងឺ ដូចជាការពន្លត់អគ្គីភ័យអញ្ចឹងដែរ។ បើយើងរកមេរោគមិនឃើញទេ ដោយសារតែមិនធ្វើតេស្ត ប្រៀបធៀបដូចយើងឲ្យមនុស្សខ្វាក់ ទៅពន្លត់ភ្លើងអញ្ចឹងដែរ។

៤- អង្គរក្ស ហ៊ុន សែន កំពុងក្តៅក្រហាយ ពី ហ៊ុន សែន

ដោយសារតែ មិនដឹងថាខ្លួនម្នាក់ៗ មានផ្ទុកមេរោគកូរ៉ូណា ឬអត់ ហើយមិនដឹងថាខ្លួនម្នាក់ៗ អាចរស់ ឬអាចស្លាប់ពេលណា ដោយសារតែជំងឺ កូវីដ-១៩ កំពុងតែរាតត្បាត ទូទាំងប្រទេសកម្ពុជា អង្គរក្ស ហ៊ុន សែន ជាច្រើន ឈប់ចង់ការពារ ហ៊ុន សែន ទៀតហើយ។ ពួកគេមានតែក្តៅក្រហាយ ពី ហ៊ុន សែន ដែលបាននាំមេរោគពីស្រុកចិន ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ស្លាប់កាន់តែច្រើនឡើងៗ ក្នុងនោះមានទាំងអង្គរក្ស ហ៊ុន សែន និងក្រុមគ្រួសារពួកគេផងដែរ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter