២៥ មេសា ២០២០ / 25 April 2020
ប្រទេសប៊ែលហ្សិក (Belgium) ថ្កោលទោស របប ហ៊ុន សែន / Belgium condemns the Hun Sen regime (*)
ក្រោយពីគណៈប្រតិភូគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃ ៤ ធ្នូ ២០១៩ បានទៅជួប លោក Georges-Louis Bouchez ប្រធានគណបក្ស Mouvement Réformateur ដែលដឹកនាំរដ្ឋាភិបាលចម្រុះសព្វថ្ងៃ នៅប្រទេសប៊ែលហ្សិក (Belgique) លោក Philippe Goffin រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសនេះ បានធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោស និងចាត់វិធានការ ដាក់ទណ្ឌកម្ម ចំពោះរបបផ្តាច់ការ ហ៊ុន សែន។
គណបក្ស Mouvement Réformateur ជាសមាជិកនៃអង្គការសេរីនិយមអន្តរជាតិ (Liberal International) ដូចគណបក្សសង្គ្រោះជាតិដែរ។
(*) Statement in French