០៦ ឧសភា ២០២០ / 06 May 2020
ទោះជាជួបប្រទះឧបសគ្គយ៉ាងណាក៏ដោយ គំនិតឲ្យបង្កើតលិខិតឆ្លងដែនបញ្ជាក់ពីភាពសុាំ ពីជំងឺកូវីដ-១៩ (Immunity passport) ដែលលោក សម រង្ស៊ី ជាអ្នកផ្តួចផ្តើមមុនគេបង្អស់ តាមរយៈជាង ១០ អត្ថបទ ចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិ គំនិតនេះ នៅតែឈានទៅមុខជានិច្ច។ ឧបសគ្គធំជាងគេ គឺដោយសារតែអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា អ្នកដែលមានអង្គបដិបក្ខ (Antibodies) ក្នុងឈាម ក្រោយពីធ្លាក់ខ្លួនឈឺជំងឺកូវីដ-១៩ ម្តងហើយ មិនច្បាស់ថាអ្នកទាំងនោះមានភាពសុាំ (Immunity) នោះទេ ហើយអ្នកទាំងនោះអាចធ្លាក់ខ្លួនឈឺម្តងទៀត ពីជំងឺកូវីដ-១៩ ដដែល ក្នុងរយៈពេលមិនយូរប៉ុន្មានទេ។ ដូច្នេះហើយ បានជាអង្គការសុខភាពពិភពលោក (WHO) ណែនាំឲ្យប្រុងប្រយ័ត្ន ក្នុងការបង្កើតលិខិតឆ្លងដែនបញ្ជាក់ពីភាពសុាំ (Immunity passport) នេះ ក្រោយពីអង្គការនេះ បានទទួលព័ត៌មាន ពីប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ថាមានរាប់សិបករណី ដែលបង្ហាញថា អ្នកដែលបានធ្លាក់ខ្លួនឈឺម្តងហើយ រួចទៅជាសះស្បើយ តែរួចទៅធ្លាក់ខ្លួនឈឺម្តងទៀត។ លោក សម រង្ស៊ី បានយកគំនិតអ្នកប្រាជ្ញមួយចំនួន មកជំទាស់ការព្រមាននេះ ដោយអះអាងថា វាមិនអាចទៅរួចទេ បើនិយាយថាមនុស្សម្នាក់ៗ ឈឺហើយ មានអង្គបដិបក្ខ (Antibodies) ក្នុងខ្លួនហើយ រួចទៅធ្លាក់ខ្លួនឈឺពីជំងឺដដែល បណ្តាលមកពីមេរោគដដែល ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីជាសះស្បើយម្តងហើយ។ បើមានយ៉ាងដូច្នេះមែន តាមយោបល់លោក សម រង្ស៊ី ជំងឺរាតត្បាតកូវីដ-១៩ ទូទាំងពិភពលោក គឺជាវិនាសកម្ម អត់មានទីបញ្ចប់ទេ ហើយក៏មិនអាចរកថ្នាំចាក់បង្ការ (Vaccin) ណាមួយបានឡើយ។ ចុងក្រោយនេះ នៅក្នុងអត្ថបទមួយ ក្នុងទស្សនាវដ្ដី Gavroche ចុះថ្ងៃ ០៣ ឧសភា ២០២០ លោក សម រង្ស៊ី បានលើកឡើងថា ករណីដែលអង្គការសុខភាពពិភពលោក (WHO) បានដឹងលឺពីប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងនោះ ប្រហែលជាមានការភ័ន្តច្រលំទេ ដោយសារតែវិធីធ្វើតេស្ត(Test) មិនត្រឹមត្រូវ និងមិនច្បាស់លាស់។ ស្រាប់តែ នៅថ្ងៃ ០៥ ឧសភា ២០២០ នេះ កាសែតទូទាំងពិភពលោក បានចុះផ្សាយថា អង្គការសុខភាពពិភពលោក (WHO) បានទទួលព័ត៌មានមិនពិត ពីប្រទេសកូរ៉េខាងត្បូង ពីព្រោះអ្នកដែលថាជាសះស្បើយម្តងហើយនោះ តែរួចទៅអះអាងថាធ្លាក់ខ្លួនឈឺវិញនោះ មិនមែនអញ្ចឹងទេ ពីព្រោះតេស្ត (Test) ដែលសន្និដ្ឋានថាធ្លាក់ខ្លួនឈឺវិញនោះ គឺផ្តល់លទ្ធផលមិនពិត ដូចអ្វីដែលលោក សម រង្ស៊ី បានលើកឡើងនោះមែន។
(*) Dans Gavroche du 3 mai 2020 j'ai envisagé une "levée prévisible des réserves émises contre l’usage individuel du test sérologique" pour identifier les anciens malades du COVID-19 et évaluer leur immunité par la présence d'anticorps dans leur sang. Ces réserves sont dues notamment à "l'incertitude sur la durée pendant laquelle ces anticorps peuvent protéger d’une nouvelle infection par le coronavirus". J'ai rappelé que "l’OMS a fait une mise en garde selon laquelle l'on n'est pas certain que les anticorps présents à un moment donné pourraient protéger d’une nouvelle infection par le même virus à l'avenir. Cet avertissement de l’OMS a ouvert un débat sur la possibilité pour une même personne de contracter plusieurs fois la même maladie virale en un laps de temps relativement court. Une telle hypothèse sur l’absence d’immunisation conduirait à des conclusions aussi bien irrationnelles ("très difficile à concevoir" selon Marc Gozlan du Monde) que catastrophiques (pandémie sans fin et impossibilité de produire un vaccin)". J'ai remarqué que "l’OMS a basé son avertissement sur quelques cas observés en Chine et en Corée. Il y a eu peut-être pour ces cas-là un problème de précision et de fiabilité des tests utilisés avant et après la maladie (sensibilité et/ou spécificité insuffisantes)".
Le 5 mai Le Figaro a publié un article ayant comme titre "Coronavirus: des éléments rassurants sur l’immunité individuelle. Les cas de réinfections en Corée du Sud étaient de fausses alertes, et les malades guéris sont bien protégés." L'article continue: "Les personnes guéries du Covid-19 sont-elles vraiment immunisées contre le risque d’une nouvelle infection? Et de manière induite, un vaccin sera-t-il lui aussi capable de mobiliser notre système immunitaire pour lutter contre la maladie? Certains indices ont d’ailleurs pu nous inquiéter: des dizaines d’individus guéris ont de nouveau été déclarés positifs en Corée du Sud. La piste d’une possible réinfection semblait ouverte. Heureusement, l’OMS a depuis précisé que ces résultats en Corée du Sud n’étaient pas des réinfections, mais en fait des tests qui rendaient des «faux positifs» à cause de cellules mortes contenant des fragments de virus". "C’est une très bonne nouvelle, commente Étienne Decroly, un directeur de recherche au CNRS."