០៨ ឧសភា ២០២០ / 08 May 2020
ហេតុអ្វីបានជាការរាតត្បាតជំងឺកូវីត-១៩ មានភាពធ្ងន់ធ្ងរតែចំពោះប្រទេសមួយចំនួន ប្រៀបធៀបទៅនឹងប្រទេសមួយចំនួនទៀត?
មូលហេតុអាចមាន ៣ យ៉ាង ដែលជួយការពារប្រទេស ស្ថិតនៅតំបន់អាស៊ីភាគអាគ្នេយ៍ ដូចប្រទេសកម្ពុជា ៖
១- កំដៅធាតុអាកាស
មេរោគកូវីត-១៩ លូតលាស់ និងផ្សព្វផ្សាយយ៉ាងងាយ ក្នុងសីតុណ្ហភាព ពី ១០ ទៅ ១៥ អង្សារ C។ នៅតំបន់យើង សីតុណ្ហភាពខ្ពស់ជាងនេះ គឺ ២០ ទៅ ៤០ អង្សារ C។ មេរោគកូរ៉ូណាវីរុស វានឹងស្លាប់ទាល់តែចាប់ពី ៦០-៧០ អង្សារ C ឡើងទៅ។ ក្រោមនេះ វាមិនទាន់ស្លាប់ទេ តែកំដៅកម្រិតនេះ មិនសូវអំណោយផលឲ្យវាទេ។
២- ជំងឺកូវីត-១៩ រាតត្បាតយ៉ាងងាយស្រួល ចំពោះមនុស្សចាស់ មនុស្សប្រុស និងមនុស្សធាត់។ នៅតំបន់យើង ជាពិសេស នៅប្រទេសកម្ពុជា ពលរដ្ឋភាគច្រើនជាមនុស្សក្មេង មនុស្សស្រី និងមនុស្សស្គម។ យ៉ាងដូច្នេះហើយ បានជាកម្មការិនី នៅតាមរោងចក្រ មិនសូវរងគ្រោះប៉ុន្មានទេ។
៣- ប្រទេសណា ដែលធ្លាប់ប្រឈមមុខជំងឺគ្រុនចាញ់ ហាក់ដូចជាមានភាពសុាំ (immunity) ខ្លះ ចំពោះជំងឺកូវីត-១៩
សូមមើលផែនទីភ្ជាប់មកជាមួយនេះ ដែលបង្ហាញថា ប្រទេសដែលអត្រាអ្នកស្លាប់ខ្ពស់ជាងគេ (ចាប់ពី ២០០ នាក់ឡើងទៅ លើពលរដ្ឋ ១ លាននាក់) គឺស្ថិតនៅទ្វីបអឺរ៉ុបខាងលិច និងទ្វីបអាមេរិកខាងជើង ដែលមិនស្គាល់ជំងឺគ្រុនចាញ់សោះ។
MAPS
The countries where the risk of malaria is the highest seem less vulnerable to COVID-19. In the countries which are officially free of malaria -- notably in West Europe and North America -- COVID-19 has inflicted the heaviest toll, with more than 200 deaths per million inhabitants. COVID-19 is causing clearly fewer deaths in countries which, like Cambodia, are in tropical or subtropical zones where there is still malaria on an endemic scale. It seems that the parasite called "Plasmodium" which is responsible for malaria has some points in common with coronavirus, notably a genome formed of ribonucleic acid (RNA). This may have led to immunity to COVID-19 being initiated/reinforced among populations exposed to malaria.