សកម្មភាពលាងលុយកខ្វក់ នៅកម្ពុជា / Money laundering in Cambodia (*)

ចែករំលែក ៖​

១១ ឧសភា ២០២០ / 11 May 2020

ដោយសារប្រព័ន្ធពុករលួយ នៃរបប ហ៊ុន សែន ដែលចូលដៃជាមួយក្រុមចោរបរទេស យកប្រទេសកម្ពុជា ធ្វើជាមូលដ្ឋាន ដើម្បីលាងលុយកខ្វក់របស់ក្រុមចោរទាំងនោះ សហភាពអឺរ៉ុប ត្រៀមដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីខ្មៅរបស់គេ។ ការដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីខ្មៅនេះ នឹងធ្វើឲ្យអ្នករកស៊ីត្រឹមត្រូវជៀសវាងប្រទេសកម្ពុជា ហើយនៅសល់តែក្រុមចោរ ដែលនឹងនាំចោរដូចគ្នា ចូលមកស្រុកយើង កាន់តែច្រើនឡើងៗ។
សកម្មភាពលាងលុយកខ្វក់ គឺជាសកម្មភាពទាំងឡាយ ដែលប៉ុនប៉ងបិទបាំង ប្រភពពិតប្រាកដ នៃលុយដែលបានមកពីសកម្មភាពឧក្រិដ្ឋ ដូចជាការជួញដូរគ្រឿងញៀន និងការប្លន់ទ្រព្យសម្បត្តិជាតិ ពីសំណាក់មេដឹកនាំពុករលួយ។ ការលាងលុយកខ្វក់នេះ ធ្វើតាមរយៈបនល្បែងស៊ីសង កាស៊ីណូ និងការជួញដូរដីធ្លី ជាដើម ដូចអ្វីដែលជនជាតិចិន បានធ្វើថ្មីៗនេះ យ៉ាងសន្ធឹកសន្ធាប់ នៅស្រុកខ្មែរ។

សូមស្តាប់លោក សម រង្ស៊ី បកស្រាយពីសកម្មភាពលាងលុយកខ្វក់ ក្រោមរបប ហ៊ុន សែន ថ្ងៃស្អែក ត្រូវជាថ្ងៃអង្គារ ១២ ឧសភា ចាប់ពីម៉ោង ០៧៖៣០ នាទីល្ងាច ម៉ោងប្រទេសកម្ពុជា តាមរលកធាតុអាកាស វិទ្យុអាស៊ីសេរី (RFA) ។

(*) The European Union to blacklist Hun Sen's Cambodia for harbouring and protecting thriving money laundering activities through the gambling industry and dubious land transactions.
The EU said there was a need to put an end to dirty money infiltrating its financial system. It has added 12 countries to its money-laundering blacklist, putting their financial transactions under greater scrutiny. They include Botswana, Ghana, Mauritius, Zimbabwe, Bahamas, Barbados, Jamaica, Nicaragua, Panama, Cambodia, Mongolia and Myanmar.
Cambodia's booming casino and real estate sectors have been long identified by organizations such as the United Nations Office on Drugs and Crime as highly exposed to money laundering by organized crime groups.

Sam Rainsy will elaborate on this issue tomorrow Tuesday, 12 May, at 7:30 pm Cambodia time during an interview with Radio Free Asia (RFA Khmer Service).


 

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter