ការរាតត្បាតនៃជំងឺកូវីដ-១៩ / The COVID-19 pandemic

ចែករំលែក ៖​

១១ ឧសភា ២០២០ / 11 May 2020 - The COVID-19 pandemic

ចំនួនអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ ខុសគ្នាឆ្ងាយណាស់ ពីប្រទេសមួយ ទៅប្រទេសមួយទៀត ឬក៏ ពីតំបន់មួយ ទៅតំបន់មួយទៀត ក្នុងពិភពលោក។ ប្រទេសខ្លះស្លាប់រាប់ម៉ឺននាក់ តែប្រទេសខ្លះទៀត មិនទាន់មានស្លាប់ម្នាក់ផង។

សម្រាប់ប្រទេសកម្ពុជា និងប្រទេសជិតខាង ប្រៀបធៀបទៅនឹងប្រទេសដែលស្ថិតនៅទ្វីបអឺរ៉ុបខាងលិច និងទ្វីបអាមេរិកខាងជើង ហេតុផល នៃគម្លាតនេះ អាចមាន ៤ យ៉ាង ៖

ហេតុផលទី ១ ៖ កំដៅធាតុអាកាស (សូមចូលមើលតារាងទី ២)
មេរោគកូរ៉ូណា វាមិនចូលចិត្តកំដៅទេ ចាប់ពីសីតុណ្ហភាព ៣០ អង្សារសេ (C) ឡើងទៅ។ យ៉ាងដូច្នេះហើយ បានជាមានអ្នកស្លាប់ នៅប្រទេសដែលមានធាតុអាកាសត្រជាក់ ច្រើនជាង នៅប្រទេសដែលមានធាតុអាកាសក្តៅ។

ហេតុផលទី ២ ៖ អាយុ និងភាពស្គម-ធាត់ នៃប្រជាពលរដ្ឋ (សូមចូលមើលតារាងទី ៣)
នៅប្រទេស ដែលមានផលិតផលសរុបក្នុងស្រុក សម្រាប់ពលរដ្ឋម្នាក់ៗ (GDP per capita) ខ្ពស់ជាងគេ ដូចជាប្រទេសដែលស្ថិតនៅទ្វីបអឺរ៉ុបខាងលិច និងទ្វីបអាមេរិកខាងជើង និយាយឲ្យខ្លី គឺប្រទេសអ្នកមាន ប្រជាពលរដ្ឋមួយចំនួនធំ គឺជាមនុស្សចាស់ និងមនុស្សធាត់ ដែលជំងឺកូវីដ-១៩ ងាយរាតត្បាតជាងគេ។ នៅប្រទេសទាំងនោះ ៨០ ភាគរយ នៃអ្នកស្លាប់ គឺអាយុលើសពី ៧០ ឆ្នាំឡើងទៅ ហើយភាគច្រើនជាមនុស្សធាត់។ ចំពោះប្រទេសក្រីក្រវិញ ប្រជាពលរដ្ឋមួយចំនួនធំលើសលប់ គឺជាមនុស្សក្មេង និងស្គម ដែលហាក់ដូចជារឹងមាំចំពោះជំងឺកូវីដ-១៩។

ហេតុផលទី ៣ ៖ បទពិសោធន៍ ឆ្លងកាត់ ជំងឺគ្រុនចាញ់ (សូមចូលមើលតារាងទី ៤)
ប្រទេសណា ដែលធ្លាប់ប្រឈមមុខជំងឺគ្រុនចាញ់ ដូចជាប្រទេស ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ហាក់ដូចជាមានភាពសុាំ (immunity) ខ្លះ ចំពោះជំងឺកូវីដ-១៩។ ផ្ទុយទៅវិញ ប្រទេសដែលអត្រាអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ ខ្ពស់ជាងគេ (ចាប់ពី ២០០ នាក់ឡើងទៅ លើពលរដ្ឋ ១ លាននាក់) គឺស្ថិតនៅទ្វីបអឺរ៉ុបខាងលិច និងទ្វីបអាមេរិកខាងជើង ដែលមិនដែលស្គាល់ជំងឺគ្រុនចាញ់សោះ។

ហេតុផលទី ៤ ៖ ភាពសុាំ (Immunity) ដែលអាចទាក់ទងជាមួយពូជសាសន៍ (សូមចូលមើលតារាងទី ៥)
មានវេជ្ជបណ្ឌិត និងអ្នកប្រាជ្ញបារាំង បានរកឃើញថា ប្រជាពលរដ្ឋ ដែលពីមុន បានរស់នៅក្នុងអាណាចក្រខ្មែរ កាលពីសតវត្សរ៍ទី ១២-១៣ មានគ្រាប់ឈាមក្រហមពិសេស ដែលមានសារជាតិ Hémoglobine E ដែលជាលក្ខណៈសម្គាល់ នៃជនជាតិខ្មែរ។ វេជ្ជបណ្ឌិត និងអ្នកប្រាជ្ញបារាំងទាំងនោះ បានកត់សម្គាល់ថា មានប្រជាពលរដ្ឋជាច្រើន ដែលសព្វថ្ងៃរស់នៅប្រទេសថៃ ប្រទេសភូមា ប្រទេសឡាវ និងប្រទេសវៀតណាម (ជាពិសេស តំបន់កម្ពុជាក្រោម) មានគ្រាប់ឈាមក្រហម ដែលមានសារជាតិ Hémoglobine E ដូចប្រជាពលរដ្ឋ នៅប្រទេសកម្ពុជាសព្វថ្ងៃ អញ្ចឹងដែរ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter