លិខិតឆ្លងដែនបញ្ជាក់ភាពសុាំ កំពុងចេញជារូបរាង / Immunity passport in the making

ចែករំលែក ៖​

២០ ឧសភា ២០២០ / 20 May 2020

មោទនភាពកម្ពុជា / Cambodia's pride

លិខិតឆ្លងដែនបញ្ជាក់ភាពសុាំ កំពុងចេញជារូបរាង
Immunity passport in the making. A vindication of Sam Rainsy's idea. Links below will lead to documents in English.

បន្ទាប់ពីជួបប្រទះឧបសគ្គ ដោយសារការមិនទាន់ជឿជាក់ និងការឲ្យប្រុងប្រយ័ត្នពីអង្គការសុខភាពពិភពលោក (WHO) លិខិតឆ្លងដែនបញ្ជាក់ភាពសុាំ (Immunity passport) ដែលលោក សម រង្ស៊ី បានផ្តួចផ្តើមគំនិតមុនគេបង្អស់ ឥឡូវនេះ ចាប់ផ្តើមចេញជារូបរាងហើយ។ មូលហេតុនៃការប្រែប្រួលដ៏ល្អនេះ បណ្តាលមកពីការរកឃើញវិធី និងឧបករណ៍ថ្មី ដែលមានប្រសិទ្ធភាពខ្ពស់បំផុត រហូតដល់អាចជឿជាក់បានស្ទើរតែ ១០០ ភាគរយ សម្រាប់ការធ្វើតេស្តឈាម រកអង្គបដិកបក្ខ (Antibodies) ដើម្បីបញ្ជាក់ពីភាពសុាំនេះ។ ម្យ៉ាងទៀត ផ្ទុយពីអ្វីដែលអង្គការសុខភាពពិភពលោក (WHO) បានព្រួយបារម្ភ អ្នកស្រាវជ្រាវវេជ្ជសាស្ត្រ អាចបញ្ជាក់បានពេលនេះថា ភាពសុាំពីជំងឺកូវីដ-១៩ មានរយៈពេលយូរគ្រប់គ្រាន់ ដើម្បីអាចបញ្ចេញលិខិតឆ្លងដែនបញ្ជាក់ភាពសុាំនេះ។

និយាយសរុបទៅ បន្ទាប់ពីមានការមិនជឿជាក់ ចំពោះលិខិតឆ្លងដែនបញ្ជាក់ភាពសុាំនេះ ស្រាប់តែអ្នកជំនាញ និងអ្នកធ្វើសេចក្តីសម្រេចទាំងឡាយ បែរមកទទួលស្គាល់ថា ពិភពលោក មិនអាចជៀសវាងបាន ពីការប្រើប្រាស់លិខិតឆ្លងដែនបញ្ជាក់ភាពសុាំនេះ បើចង់ឲ្យសេដ្ឋកិច្ចពិភពលោកដំណើរការឡើងវិញ ដូចចំណងជើង ក្នុងសារព័ត៌មានអន្តរជាតិ The Telegraph លើកឡើង ៖ Health (or immunity) passport "inevitable" as governments seek ro reopen borders។
https://www.telegraph.co.uk/…/immunity-passports-coronavir…/

ខាងក្រោមនេះ គឺជាអត្ថបទសំខាន់ជាងគេ ដែលលោក សម រង្ស៊ី បានសរសេរ ក្នុងសារព័ត៌មានអន្តរជាតិមួយចំនួន ដើម្បីផ្តួចផ្តើម និងការពារគំនិត បង្កើតលិខិតឆ្លងដែនបញ្ជាក់ភាពសុាំ។

THE GEOPOLITICS

29 April 2020
https://thegeopolitics.com/retreating-vaccination-hopes-ma…/

14 April 2020
https://thegeopolitics.com/immunity-passports-a-reliable-c…/

08 April 2020
https://thegeopolitics.com/international-immunity-passport…/

02 April 2020
https://thegeopolitics.com/exiting-coronavirus-confinement…/

27 March 2020
https://thegeopolitics.com/how-to-prevent-covid-19-from-pa…/

THE BRUSSELS TIMES

23 April 2020
https://www.brusselstimes.com/…/comparing-swedens-covid-19…/

12 April 2020
https://www.brusselstimes.com/…/immunity-passports-a-propo…/

08 mai 2020
https://www.brusselstimes.com/…/scorched-earth-policy-in-t…/

GAVROCHE
03 May 2020
http://www.gavroche-thailande.com/…/112006-asie-europe-cont…

THE KOOTNEETI

06 April 2020
https://thekootneeti.in/…/immunity-testing-and-the-struggl…/

សូមអានឡើងវិញអត្ថាធិប្បាយលោក សម រង្ស៊ី ក្នុងទំព័រ Facebook នេះ ៖

០៦ ឧសភា ២០២០ / 06 May 2020

មោទនភាព កម្ពុជា

ទោះជាជួបប្រទះឧបសគ្គយ៉ាងណាក៏ដោយ គំនិតឲ្យបង្កើតលិខិតឆ្លងដែនបញ្ជាក់ពីភាពសុាំ (Immunity passport) ពីជំងឺកូវីដ-១៩ ដែលលោក សម រង្ស៊ី ជាអ្នកផ្តួចផ្តើមមុនគេបង្អស់ តាមរយៈជាង ១០ អត្ថបទ ចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិ គំនិតនេះ នៅតែឈានទៅមុខជានិច្ច។ ឧបសគ្គធំជាងគេ គឺដោយសារតែអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា អ្នកដែលមានអង្គបដិបក្ខ (Antibodies) ក្នុងឈាម ក្រោយពីធ្លាក់ខ្លួនឈឺជំងឺកូវីដ-១៩ ម្តងហើយ មិនច្បាស់ថាអ្នកទាំងនោះមានភាពសុាំ (Immunity) នោះទេ ហើយអ្នកទាំងនោះអាចធ្លាក់ខ្លួនឈឺម្តងទៀត ពីជំងឺកូវីដ-១៩ ដដែល ក្នុងរយៈពេលមិនយូរប៉ុន្មានទេ។ ដូច្នេះហើយ បានជាអង្គការសុខភាពពិភពលោក (WHO) ណែនាំឲ្យប្រុងប្រយ័ត្ន ក្នុងការបង្កើតលិខិតឆ្លងដែនបញ្ជាក់ពីភាពសុាំ (Immunity passport) នេះ ក្រោយពីអង្គការនេះ បានទទួលព័ត៌មាន ពីប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ថាមានរាប់សិបករណី ដែលបង្ហាញថា អ្នកដែលបានធ្លាក់ខ្លួនឈឺម្តងហើយ រួចទៅជាសះស្បើយ តែរួចទៅធ្លាក់ខ្លួនឈឺម្តងទៀត។ លោក សម រង្ស៊ី បានយកគំនិតពីអ្នកប្រាជ្ញមួយចំនួន មកជំទាស់ការព្រមាននេះ ដោយអះអាងថា វាមិនអាចទៅរួចទេ បើនិយាយថាមនុស្សម្នាក់ៗ ឈឺហើយ មានអង្គបដិបក្ខ (Antibodies) ក្នុងខ្លួនហើយ រួចទៅធ្លាក់ខ្លួនឈឺពីជំងឺដដែល បណ្តាលមកពីមេរោគដដែល ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីជាសះស្បើយម្តងហើយ។ បើមានយ៉ាងដូច្នេះមែន តាមយោបល់លោក សម រង្ស៊ី ជំងឺរាតត្បាតកូវីដ-១៩ ទូទាំងពិភពលោក គឺជាវិនាសកម្ម អត់មានទីបញ្ចប់ទេ ហើយក៏មិនមានរណាអាចរកថ្នាំចាក់បង្ការ (Vaccin) ណាមួយបានឡើយ។ ចុងក្រោយនេះ នៅក្នុងអត្ថបទមួយ ក្នុងទស្សនាវដ្ដី Gavroche ចុះថ្ងៃ ០៣ ឧសភា ២០២០ លោក សម រង្ស៊ី បានលើកឡើងថា ករណីដែលអង្គការសុខភាពពិភពលោក (WHO) បានដឹងលឺពីប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងនោះ ប្រហែលជាមានការភ័ន្តច្រលំទេ ដោយសារតែវិធីធ្វើតេស្ត(Test) មិនត្រឹមត្រូវ និងមិនច្បាស់លាស់។ ស្រាប់តែ នៅថ្ងៃ ០៥ ឧសភា ២០២០ នេះ កាសែតទូទាំងពិភពលោក បានចុះផ្សាយថា អង្គការសុខភាពពិភពលោក (WHO) បានទទួលព័ត៌មានមិនពិត ពីប្រទេសកូរ៉េខាងត្បូង ពីព្រោះអ្នកដែលថាជាសះស្បើយម្តងហើយនោះ តែរួចទៅអះអាងថាធ្លាក់ខ្លួនឈឺវិញនោះ មិនមែនអញ្ចឹងទេ ពីព្រោះតេស្ត (Test) ដែលសន្និដ្ឋានថាធ្លាក់ខ្លួនឈឺវិញនោះ គឺផ្តល់លទ្ធផលមិនពិត ដូចអ្វីដែលលោក សម រង្ស៊ី បានលើកឡើងនោះមែន។

https://www.facebook.com/…/a.52108596461…/3076237249099654/…

២៩ មេសា ២០២០ / 29 April 2020

ថ្ងៃនេះ សារព័ត៌មានអន្តរជាតិ The Geopolitics បានចុះផ្សាយអត្ថបទលោក សម រង្ស៊ី មួយទៀត មានចំណងជើង "ការពិបាក និងយឺតយ៉ាវ ក្នុងការរកថ្នាំចាក់បង្ការ (វ៉ាក់សាំង) ជំងឺកូវីដ-១៩ ធ្វើឲ្យលិខិតឆ្លងដែនបញ្ជាក់ពីភាពសុាំ (Immunity passport) កាន់តែចាំបាច់ថែមទៀត"។

ក្នុងអត្ថបទចុងក្រោយនេះ លោក សម រង្ស៊ី ធ្វើបច្ចុប្បន្នភាព អំពីការរៀបចំធ្វើលិខិតឆ្លងដែន បញ្ជាក់ភាពសុាំ (Immunity Passport) នៅទូទាំងពិភពលោក។ លោក សម រង្ស៊ី បានលាតត្រដាងពីការរកឃើញចុងក្រោយបំផុត ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងការរៀបចំធ្វើតេស្តរកអង្គបដិបក្ខ (Antibodies) ហើយលោកក៏បានរៀបរាប់អំពីប្រទេស និងស្ថាប័នទាំងឡាយ ក្នុងពិភពលោក ដែលបានឬកំពុង ផ្តល់លិខិតឆ្លងដែន ឬវិញ្ញាបនប័ត្រ បញ្ជាក់ភាពសុាំនេះ។

សូមរំលឹក ជាសង្ខេប ពីគំនិត ដែលលោក សម រង្ស៊ី បានផ្តួចផ្តើមមុនគេបង្អស់ ដើម្បីបញ្ចៀសការជាប់គាំងសេដ្ឋកិច្ចពិភពលោក ក្នុងគ្រាដែលត្រូវទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩។

គំនិតរបស់លោក សម រង្ស៊ី គឺមើលសំដៅទៅទិដ្ឋភាពម្ខាងទៀត នៃការរាតត្បាតជំងឺ កូវីដ-១៩ មានន័យថា មើលសំដៅទៅមនុស្សជាច្រើន ដែលមិនអាចធ្លាក់ខ្លួនឈឺដោយជំងឺនេះទេ ពីព្រោះបានជួបមេរោគកូរ៉ូណារួចម្តងហើយ ដោយគ្មានបង្ហាញរោគសញ្ញា ហើយបានកម្ចាត់មេរោគនេះអស់ហើយ ដោយមិនដឹងខ្លួន។ មនុស្សប្រភេទនេះ គេហៅថាសុាំ ឬ immunised ជាភាសាអង់គ្លេស។ មនុស្សសុាំ ដោយមិនដឹងខ្លួនបែបនេះ មានចំនួនកាន់តែច្រើនឡើងៗ ទោះជាមិនទាន់មានថ្នាំវ៉ាក់សាំង (vaccin) ចាក់បង្ការ ក៏ដោយ។ ដូច្នេះ យើងត្រូវតែសម្គាល់ផ្នែកប្រជាពលរដ្ឋ ដែលស៊ាំហើយនេះ តាមរយៈការធ្វើតេស្ត ចាក់យកឈាម ដើម្បីពិនិត្យមើលថា តើក្នុងឈាមម្នាក់ៗ មានសារជាតិអង្គបដិបក្ខ (antibodies) ដែលជាសារជាតិបញ្ចេញដោយខ្លួនប្រាណយើងដោយខ្លួនឯង ដើម្បីទប់ទល់ជំងឺ កូវីដ-១៩ នេះ ហើយឬនៅ។ បើយើងបានប្រឈមមេរោគកូរ៉ូណារួចម្តងហើយ ដោយដឹងខ្លួនក្តី ឬមិនដឹងខ្លួនក្តី ដោយមានរោគសញ្ញាក្តី ឬគ្មានរោគសញ្ញាក្តី តែបើសុខភាពនៅតែល្អរឹងមាំ ឬបានវិលត្រឡប់មកធម្មតាវិញហើយ មានន័យថាយើងមានសារជាតិអង្គបដិបក្ខ (antibodies) នេះហើយក្នុងឈាមយើង ដែលការពារខ្លួនយើង មិនឲ្យធ្លាក់ខ្លួនឈឺទៀតបានឡើយ។ យើងត្រូវតែសម្គាល់ផ្នែកប្រជាពលរដ្ឋ ដែលសុាំនេះ ពីព្រោះជាផ្នែកប្រជាពលរដ្ឋ ដែលអាចចេញទៅរស់នៅធម្មតាដូចដើមវិញ ដោយគ្មានបង្កហានិភ័យ ឲ្យខ្លួនឯង ឬឲ្យអ្នកដទៃឡើយ។ ជាពិសេស អ្នកសុាំទាំងនោះ អាចចូលធ្វើការវិញជាធម្មតា ដើម្បីទ្រទ្រង់ជីវភាពខ្លួនឯងផង និងសេដ្ឋកិច្ចប្រទេសខ្លួនផង។ សូមបញ្ជាក់ថា តេស្តរកមេរោគកូរ៉ូណា (virological test) ដែលធ្វើដោយយកសំណាកពីច្រមុះ ឬបំពង់ក វាខុសពីតេស្តរក អង្គបដិបក្ខ ឬ antibodies (serological test) តាមរយៈការពិនិត្យឈាម។

https://business.facebook.com/…/a.305965…/3059668254089887/…

ព័ត៌មានថ្មីបំផុត
លោក សម រង្ស៊ី ផ្ញើសារជូន កូនក្មួយយុវជនជនខ្មែរគ្រប់រូប / Sam Rainsy's message to Cambodian People
លោក សម រង្ស៊ី ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ / Sam Rainsy's speech at a meeting with Cambodian people in Long Beach, California, USA​ March 24, 2024.
ពិធីសម្ពោធ ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក / The ceremony for the launch of the Khmer Movement for Democracy (KMD) in Long Beach, California, USA.
លោក សម រង្ស៊ី ថ្លែងក្នុងពិធីសម្ពោធ ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក / The ceremony for the launch of the Khmer Movement for Democracy (KMD) in Long Beach, California, USA. Sam Rainsy attends as a guest of honor.
ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងខែមីនា ឆ្នាំ ២០២៤ / Sam Rainsy's visit to the US in March 2024.
Flag Counter