ធនាគារនៅកម្ពុជាមួយចំនួនធំ អាចដួលរលំ​ / Expected bank failures in Cambodia

ចែករំលែក ៖​

២៧ ឧសភា ២០២០ / 27 May 2020 - Expected bank failures in Cambodia (*)

ធនាគារនៅកម្ពុជាមួយចំនួនធំ អាចដួលរលំ

មានហេតុផល ៣ យ៉ាង ដែលធនាគារ នៅប្រទេសកម្ពុជា ត្រូវដួលរលំ មិនយូរប៉ុន្មានទេ ៖

១- កូនបំណុលតូចៗ ជិត ៣ លាននាក់ មិនអាចសងបំណុលរបស់ខ្លួនបានទេ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជាទីបំផុត។

២- អ្នករកស៊ីលក់ដូរដីធ្លីធំៗ ក៏មិនអាចសងបំណុលរបស់ខ្លួនបានដែរ ពីព្រោះអ្នកទាំងនោះ កំពុងតែកុនខ្លួន ដោយសារបានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញដី ក្នុងគោលបំណងលក់ឲ្យពួកចិន។ តែឥឡូវ ដីទាំងនោះលក់អត់ចេញទេ ពីព្រោះពួកចិនឈប់ទិញហើយ ដោយសារតែវិបត្តិសេដ្ឋកិច្ចដូចគ្នា។

៣- អតិថិជន ដែលបានដាក់លុយផ្ញើនៅធនាគារ កំពុងតែភ័យស្លន់ស្លោ ពីព្រោះមិនអាចដកលុយនោះបានវិញទេ ដោយសារតែធនាគារខ្វះសាច់ប្រាក់។ ធនាគារខ្វះសាច់ប្រាក់ ពីព្រោះអ្នកដែលបានខ្ចីលុយពីធនាគារ អត់មានលទ្ធភាពសងធនាគារវិញទេ (សូមមើល ចំណុច ១ និងចំណុច ២)។ ឥឡូវនេះ មានការឆោឡោគ្រប់គ្នា ដែលជាហេតុផលចិត្តសាស្ត្រ ធ្វើឲ្យធនាគារដួលរលំកាន់តែឆាប់ថែមទៀត។

(*) EXPECTED BANK FAILURES IN CAMBODIA

Informed observers are predicting that Cambodia’s banks may collapse, especially microfinance institutions, for three reasons:

1- Almost 3 million small borrowers can no longer repay their debts after having lost their jobs and/or their revenues in the current economic crisis.

2- A small number of large borrowers engaged in land speculation and whose loans have been used to buy land for resale to Chinese investors are now trapped: they can no longer repay their loans and are stuck with the land after the Chinese departed because of Covid-19 and the economic crisis.

3- Savers are starting to panic and want to withdraw their money. This is becoming harder and harder as the banks are short of liquidity because of the increase in unpaid debts. The forced freezing of deposits is creating mistrust which is pushing the banks towards bankruptcy.

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter