របប ហ៊ុន សែន មិនអាចដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដូចសព្វថ្ងៃ បានទេ។ ដើម្បីដោះស្រាយវិបត្តិបែបនេះ ប្រកបដោយជោគជ័យ របបណាក៏ដោយ ត្រូវតែបំពេញលក្ខខណ្ឌ ៣ យ៉ាង ៖ ១- មានឆន្ទៈនយោបាយ។​ -មានធនធាន និងប្រាក់បម្រុងគ្រប់គ្រាន់។​ ៣- មានជំនាញ និងសមត្ថភាព។​ / The Hun Sen régime is not capable to solve the grave economic situation facing Cambodia. Because it lacks three essential conditions any government needs to succeed : (1) political will (2) sufficient funds earmarked for crisis (3) expertise and know-how.

ចែករំលែក ៖​

១៤ មិថុនា ២០២០ / 14 June 2020

របប ហ៊ុន សែន មិនអាចដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដូចសព្វថ្ងៃ បានទេ។ ដើម្បីដោះស្រាយវិបត្តិបែបនេះ ប្រកបដោយជោគជ័យ របបណាក៏ដោយ ត្រូវតែបំពេញលក្ខខណ្ឌ ៣ យ៉ាង ៖
១- មានឆន្ទៈនយោបាយ
២-មានធនធាន និងប្រាក់បម្រុងគ្រប់គ្រាន់
៣- មានជំនាញ និងសមត្ថភាព។

ចំពោះរបប ហ៊ុន សែន គឺមិនបំពេញលក្ខខណ្ឌណាមួយ លើ ៣ នេះ ឡើយ ៖
១- គ្មានឆន្ទៈនយោបាយទេ ពីព្រោះឆន្ទៈ ហ៊ុន សែន តែមួយគត់ គឺរក្សាអំណាចឲ្យខ្លួនគាត់ ហើយទុកអំណាចនេះ ឲ្យកូនគាត់ថ្ងៃក្រោយ។ ប្រជារាស្ត្រវេទនាដល់ណា ក៏ ហ៊ុន សែន មិនខ្វល់ដែរ។
២- គ្មានធនធាន និងប្រាក់បម្រុង ដើម្បីជួយស្តារជីវភាពរបស់ប្រជារាស្ត្រទេ ពីព្រោះត្រកូល ហ៊ុន សែន បានប្លន់ទ្រព្យសម្បត្តិជាតិ និងទ្រព្យសម្បត្តិរាស្ត្រ គ្មានសល់អ្វីទេ ដើម្បីយកទៅដំកល់ទុក ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់ត្រកូល ហ៊ុន សែន អស់ទៅហើយ។
៣- គ្មានសមត្ថភាពទេ ពីព្រោះ ហ៊ុន សែន ជាមនុស្សអវិជ្ជា ល្ងង់ខ្លៅ គ្មានចេះអ្វីទេ ក្រៅពីគំរាមកំហែង និងកាប់សម្លាប់ ដែលជាជំនាញគាត់តែមួយគត់ ក្នុងឋានៈគាត់ ជាអតីតមេទ័ពខ្មែរក្រហម។

ជាសន្និដ្ឋាន របប ហ៊ុន សែន មិនអាចនៅគង់វង្សបានយូរទៀតទេ ពីព្រោះរបបនេះ ធ្វើសង្គ្រាមប្រឆាំងប្រជារាស្ត្រខ្មែរទាំងមូល ហើយរងការស្អប់ខ្ពើមពីពិភពលោកទាំងមូល ក្រៅពីចិនកុម្មុយនីស្ត ដូចកាលពីរបបខ្មែរក្រហម ប៉ុល ពត អញ្ចឹងដែរ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter