ថ្ងៃ២៦ ខែសីហា ៧៥ឆ្នាំមុន ឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល ធ្វើមាតុភូមិនិវត្តន៍នៅទីក្រុងប៉ារីស ក្រោយពីទទួលបានជោគជ័យលើទ័ពអាល្លឺម៉ង់។ ៧ឆ្នាំមុន លោក សម រង្ស៊ី បានធ្វើមាតុភូមិនិវត្តន៍ ដោយនាំមកនូវសេចក្ដីសង្ឃឹមថាកម្ពុជានឹងបានស្គាល់លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដមិនក្លែងក្លាយ។ តែផ្ទុយទៅវិញ សេចក្ដីសង្ឃឹមនេះសាបរលៀបទៅវិញ ដោយហេតុជនផ្ដាច់ការចង់រក្សាអំណាចតកូនតចៅ។ តែសូមពុកម៉ែ មាមីង យាយតា បងប្អូន កុំអស់សង្ឃឹម ថ្ងៃមុខសុបិនយើងនឹងក្លាយជាការពិត។ / On August 26th, 75 years ago today, General de Gaulle made a triumphant return to Paris after the German occupation forces have been defeated. 7 years ago Sam Rainsy returned from exile bringing to the Khmer people the hope that their country would enjoy at last a true democracy. Alas! this hope was deceived because the Hun Sen clique wanted to start a North-Korea-style dynasty. But please don’t give up hope. Our dream will come true.
ចែករំលែក ៖
២៦ សីហា ២០២០ / 26 August 2020

នៅតាមដងវិថីនានានៅទីក្រុងប៉ារីស ប្រជាពលរដ្ឋបារាំង ក្មេង ចាស់ ប្រុស ស្រី សប្បាយរីករាយ ទទួលស្វាគមន៍ អបអរសារទរ ឧត្តមសេនីយ៍ Charles De Gaulle ដែលបានរំដោះបារាំងចេញផុតពីការគ្រប់គ្រងរបស់កងទ័ពអាល្លឺម៉ង់ នៅឆ្នាំ១៩៤៤។ (រូបភាព៖ https://foreignpolicy.com)

លោក សម រង្ស៊ី ដើរជាមួយអ្នកគាំទ្រចេញពីព្រលានយន្តហោះ ក្រោយពីមកដល់កម្ពុជាវិញ ក្នុងឆ្នាំ២០១៣ ។ (រូបភាព៖ ហេង ជីវ័ន)