២៤ កុម្ភៈ ២០២២ / 24 February 2022
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបានជួបប្រជុំការងាររយៈពេលបីថ្ងៃនៅទីក្រុងJacksonville រដ្ឋផ្លរីដាពីថ្ងៃទី១៩ដល់២១ខែកុម្ភៈដើម្បីរៀបចំផែនការការងារក្នុងពេលខាងមុខ។ អតីតគណបក្សប្រឆាំងនេះបានផ្តោតខ្លាំងលើការងារការទូតដើម្បីទាមទារឲ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា។ ទន្ទឹមនឹងនោះក៏អំពាវនាវពលរដ្ឋឲ្យធ្វើសកម្មភាពនយោបាយដោយអហិង្សា។ លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោកសម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិអំពីផែនការសកម្មភាពនោះ។