១៣ មីនា ២០២២ / 13 March 2022
មានរឿងអាស្រូវជាច្រើន ក្រោមរបប ហ៊ុន សែន។ ហ៊ុន សែន ខ្លួនឯង និងភរិយាគាត់ ឈ្មោះ ប៊ុន រ៉ានី មានបាតដៃប្រឡាក់ឈាម។ គ្រួសារនេះ ជាគ្រួសារជនឧក្រិដ្ឋ ទាំងប្តី ទាំងប្រពន្ធ។
បើ ហ៊ុន សែន និងភរិយាគាត់ ប៊ុន រ៉ានី ចេះខ្មាស់គេតែបន្តិច ពួកគាត់ច្បាស់ជានឹងប្តឹងខ្ញុំ នៅចំពោះមុខតុលាការប្រទេសបារាំង ពីបទ "បរិហាកេរ្តិ៍" ក្រោយពីខ្ញុំបានបង្ហោះ ថ្ងៃ ១៣ មីនា ២០២២ នេះ វីដេអូនេះ ដែលលាតត្រដាងបទឧក្រិដ្ឋ ៣ ដាច់ពីគ្នា ដែលគូបិសាចនេះ បានប្រព្រឹត្ត ៖ ការសម្លាប់ ហុក ឡង់ឌី ឆ្នាំ ២០០៨, ការសម្លាប់បាតុករអហឹង្សា ១៦ នាក់ ថ្ងៃ ៣០ មីនា ១៩៩៧ និងការសម្លាប់ ពិសិដ្ឋ ពីលិកា ឆ្នាំ ១៩៩៩។
Si Hun Sen et sa femme Bun Rany savaient avoir honte ils porteraient plainte contre moi pour "diffamation" devant le Tribunal français pour avoir posté ce 13 mars 2022 cette vidéo portant sur trois crimes distincts commis par ce couple infernal: l'assassinat de Hok Lundy en 2008, l'assassinat de 16 manifestants pacifiques en 1997 et l'assassinat de Piseth Pilika en 1999.