ហ៊ុន សែន ជាអ្នកនាំភ្លើងក្នុងជម្លោះជាមួយប្រទេសថៃ / Hun Sen is the one igniting the conflict with Thailand

ចែករំលែក ៖​

១៣ តុលា ២០២៦ / 13 October 2026

ហ៊ុន សែន ជាអ្នកនាំភ្លើងក្នុងជម្លោះជាមួយប្រទេសថៃ

Hun Sen is the one igniting the conflict with Thailand

ក្នុងរយៈពេលប្រាំមួយទៅប្រាំបួនខែកន្លងមកនេះ ខ្ញុំមិនបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានណាមួយឡើយ លើកលែងតែវិទ្យុអាស៊ីសេរី (RFA) និងទូរទស្សន៍អាស៊ីសេរី (TFA)។ ប៉ុន្តែ មានមនុស្សមួយចំនួនមានចេតនាប្រឌិតសម្ដីដែលខ្ញុំមិនបាននិយាយ អំពីជម្លោះរវាងកម្ពុជានិងថៃ ហើយអះអាងថាជាសម្ដីរបស់ខ្ញុំ។

ហ៊ុន សែន ត្រូវទទួលខុសត្រូវចំពោះការធ្វើឱ្យភាពតានតឹងជាមួយប្រទេសជិតខាងរបស់យើងនៅទិសខាងលិច កាន់តែធ្ងន់ធ្ងរឡើង។ ការដែលគាត់បានទម្លាយជាសាធារណៈនូវការសន្ទនាតាមទូរស័ព្ទជាលក្ខណៈឯកជនជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលជានាយករដ្ឋមន្ត្រីថៃនៅពេលនោះ គឺជាការក្បត់ទំនុកចិត្ត យ៉ាងថោកទាប។ ខ្ញុំក៏ថ្កោលទោស ហ៊ុន សែន ចំពោះការប្រមាថរបស់គាត់ទៅលើឥស្សរជននយោបាយថៃដែលមានឥទ្ធិពល រួមទាំងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន អនុទីន ឆានវីរៈគុល ផងដែរ។ ហ៊ុន សែន អាចមានជម្លោះផ្ទាល់ខ្លួន រឿងរកសុី ជាមួយឥស្សរជនទាំងនោះ។

លើសពីនេះ ការដែល ហ៊ុន សែន ផ្តល់ការការពារដល់បណ្ដាញឆបោកតាមអនឡាញអន្តរជាតិ ដែលធ្វើប្រតិបត្តិការនៅតាមព្រំដែនកម្ពុជា–ថៃ បានផ្តល់លេសឱ្យថៃធ្វើអន្តរាគមន៍ ក្រោមស្លាកនៃការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋ ដែលគំរាមកំហែងដល់ផលប្រយោជន៍របស់ថៃផងដែរ។

ជំនួសឱ្យការទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួនក្នុងការធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ ហ៊ុន សែន បែរជាផ្សព្វផ្សាយការចោទប្រកាន់គ្មានមូលដ្ឋានមកលើខ្ញុំ ដើម្បីបង្វែរការយកចិត្តទុកដាក់ចេញពីទង្វើរបស់គាត់ដែលខ្វះការពិចារណាអំពីផលវិបាក។

______________________________

Over the past six to nine months, I have given no media interviews except to Radio Free Asia (RFA) and Television Free Asia (TFA). Yet some people have deliberately attributed to me statements I have never made about Cambodia’s conflict with Thailand.

Hun Sen bears responsibility for escalating tensions with our western neighbour. His disclosure of a private telephone conversation with then Thai Prime Minister Paetongtarn Shinawatra was a disgraceful breach of trust. I also condemn his insults directed at influential Thai political figures, including former Prime Minister Thaksin Shinawatra and current Prime Minister Anutin Charnvirakul. Hun Sen possibly has personal disputes over business dealings with those political figures.

Furthermore, I believe that his protection of international online scam networks operating along the Cambodian–Thai border has given Thailand a pretext for intervention under the banner of combating criminal activities that also threaten Thai interests.

Rather than acknowledge his own responsibility for aggravating the conflict, Hun Sen is spreading baseless allegations against me to divert attention from his reckless actions.

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter